សិល្បៈជាតិ៖ ខុសពីភាពយន្តខ្មែរដទៃដែលតារាសម្ដែង សំ ថារ័ត្ន បានចូលរួមសម្ដែងភាគច្រើនជាតួអង្គវាយតប់ បាញ់បោះ បង្ហាញក្បាច់គុនល្បុក្កតោជាដើម។ ប៉ុន្តែនៅក្នុងភាពយន្ត «បណ្ដាសានាងរាត្រី» កញ្ញា ថារ័ត្ន សម្ដែងជាអង្គអ្នកគ្រូពិសី ដែលជាតួអង្គប្រឈមនឹងភាពប្រថុយប្រថានជាមួយប្លង់លំបាកៗជាច្រើន ជាពិសេសគឺប្លង់ព្រលឹងខ្មោចចូលសណ្ឋិត។

សំ ថារ័ត្ន ហៅ​អ្នក​គ្រូ​ពិសីបញ្ជាក់ថាភាពយន្ត «បណ្ដាសានាងរាត្រី» ជាសាលានាំមកនូវបទពិសោធន៍សម្ដែងថ្មី ហើយត្រូវលះបង់ខ្លាំងក្នុងការសម្ដែង។ ដើម្បីឱ្យកាន់តែជាក់ច្បាស់បន្ថែមទៀតនោះ សូមទស្សនាវីដេអូបទខាងក្រោមនេះ ៖

Share.