សម្តេចធិបតី ហ៊ុន ម៉ាណែត បានឯកភាពបង្កើតមូលនិធិកីឡាជនពិការតេជោសែន ដើម្បីជួយ ទ្រ​ទ្រង់​សកម្មភាពកីឡារបស់បងប្អូនជនមានពិការភា។ កា​លើក​ឡើង​ដូច​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធ​សមិទ្ធ​ផល មជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នឹង​បន្ត​អនុវត្ត​នូវគោលនយោបាយគាំទ្រដល់បងប្អូនជនមានពិការភាព ធ្វើយ៉ាង​ណា​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​តាមលទ្ធភាពដែលអាចធ្វើបានដើម្បីជួយដល់បងប្អូនជនមានពិការភាព។

ដោយក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសផ្តល់ថវិកា ២០០លានរៀលក្នុងមួយឆ្នាំដំបូង និងបន្តផ្តល់រយៈពេល ៣ឆ្នាំទៀត សរុប ៨០០លានរៀល ជូនមូលនិធិជនពិការសម្តេចតេជោ សម្រាប់​ទ្រទ្រង់មជ្ឈមណ្ឌលនៃជនពិការតេជោសែននេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ សប្បុរសជននានា រួមទាំងដៃគូអភិវឌ្ឍ ចូលរួមជួយដល់ជនមានពិការភាពនៅកម្ពុជាផងដែរ៕

Share.