ភ្នំពេញ ៖ គណៈបញ្ជាការខណ្ឌមានជ័យ ដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងលេងល្បែងស៊ីសង ជល់មាន់ និង ខ្លាឃ្លោកមួយកន្លែង ឃាត់ខ្លួនមនុស្ស០៣នាក់ មាន់ជល់០៣ក្បាល និងម៉ូតូ០៤គ្រឿង នាំខ្លួនយកទៅសាកសួរ។

ប្រតិបត្តិការចុះបង្រ្កាបធ្វើឡើងនៅវេលាម៉ោង ១២ និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២៤ ស្ថិតនៅក្នុងផ្ទះឡ សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ទីតាំងជល់មាន់ និងលេងខ្លាឃ្លោកខុសច្បាប់ខាងលេីនេះ ក្រុមអ្នកញៀនល្បែងតែងតែមកលួច ណាត់គ្នាលេង និងរំខានដល់អ្នករស់នៅអ្នកជិតខាង។ ទើបប្រជាពលរដ្ឋរាយការណ៏ទៅកាន់កម្លាំងគណៈបញ្ជាការខណ្ឌមានជ័យឱ្យជួយចុះមកអន្តរាគមន៍។


ជាលទ្ធផលកម្លាំងគណៈបញ្ជាការខណ្ឌ បានធ្វើការបង្រ្កាប និងឃាត់បានមនុស្សប្រុសចំនួន០៣នាក់, មាន់រស់០៣ក្បាល , សម្ភារៈសម្រាប់លេងខ្លាឃ្លោក , ម៉ូតូចំនួន០៤គ្រឿង រួមនឹងវត្ថុតាងមួយចំនួនទៀតផងដែរ ។ បច្ចុប្បន្ន ក្រុមអ្នកញៀនល្បែងទាំង០៣នាក់ ម៉ូតូ០៤គ្រឿង រួមនឹងវត្ថុតាង ត្រូវបានកម្លាំងគណៈបញ្ជាការខណ្ឌ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីអោយសមត្ថកិច្ចបន្តតាមនីតិវិធី ៕

អត្ថបទ៖ សេង សាវី

Share.