មិនដឹងថាមានមូលហេតុអ្វីបានជាធ្វើឱ្យអ្នកម៉ាក់របស់ម៉ូម៉ូអ្នកនាង គង់ ចាន់ស្រីមុំ ក្ដៅក្រហាយចិត្តខ្លាំងទើបធ្វើឱ្យអ្នកនាងរអ៊ូខឹងតាំងពីយប់រហូតមកទល់នឹងភ្លឺហើយនៅតែមិនទាន់បាត់រហូតផុសសំណេរនៅលើ FB ម្ដងជាពីរដង។

ចាប់តាំងពីរាត្រីថ្ងៃទី២០ខែមេសា រហូតដល់ព្រឹកថ្ងៃទី២១ខែមេសាឆ្នាំ២០២១នេះ អ្នកនាងគង់ចាន់នៅតែបន្តផុសសំណេរហាក់បង្ហាញនឹងការខឹងសម្បារចំពោះបុគ្គលណាម្នាក់នៅបណ្ដាញសង្គមរបស់អ្នកនាង។ ក្នុងសំណេរខ្លីៗរបស់អ្នកនាងបានបញ្ជាក់និងផ្ដោតទៅលើការច្រណែនឈ្នានីសនិងមនុស្សល្អតែសម្រកខាងក្រៅតែបង្កប់ពិសពុលខាងក្នុង។

«មនុស្សដែលគួរអោយខ្លាចបំផុត មិនមែនមនុស្សដែលកាចឆ្នាស់ទេ តែជាមនុស្សផ្អែមក្រៅរលួយក្នុង»។ «មិនមានក៏មើលងាយ ពេលមានក៏ច្រណែននេះហើយ សន្តានមនុស្សឈប់បានឈប់ទៅពេលឃើញគេល្អគួរចេះរៀនរក កុំអង្គុយច្រណែននាំ ក្តៅក្រហាយ»។

ក្រុមការងារសារព័ត៌មានត្រយង បានព្យាយាមធ្វើការទាក់ទងទៅកាន់អ្នកនាងគង់ចាន់ស្រីមុំពាក់ព័ន្ធនឹងបញ្ហានេះប៉ុន្តែទូរស័ព្ទអ្នកនាងជាប់រវល់។
ស្រីមុំគឺជាតារាសម្ដែងមួយរូបដែលមានឈ្មោះបោះសំឡេងជាពិសេសបច្ចុប្បន្ននេះអ្នកនាងកំពុងតែឡើងកូដខ្លាំងព្រោះជាពិធីការនីកម្មវិធីល្បី 3Fun រួមជាមួយនឹងលោកអៀង វិឆ័យ និង កញ្ញាផេនខេក។