ភ្នំពេញ៖ រថយន្ត ISUZU បើកក្នុងល្បឿនលឿនរេចង្កូតបុកបង្កាន់ដៃគល់ស្ពានអាកាសស្ទឹងមានជ័យ កល់ជាប់ទៅមុខលែងរួច រួចហៅឱ្យអ្នកក្បែខាងជួយរុញទម្លាក់បើកគេចខ្លួនបាត់កាលពីវេលាម៉ោង ១១:២០នាទីថ្ងៃទី ២៨ ខែមីនាឆ្នាំ ២០២៤ ស្ថិតនៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ តាមបណ្ដាលផ្លូវ ២៧១សង្កាត់ស្ទឹងមានជ័យទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក ISUZUពណ៌សពាក់ស្លាកលេខ ភ្នំពេញ ២BC-៨៧៧៨ ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនយ៉ាងលឿន ខណៈបើកមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុកបង្កាន់ដៃគល់ស្ពានអាកាសស្ទឹងមានជ័យពេញទំហឹង បណ្ដាលឱ្យខូចខាតស្លាកសញ្ញាមួយដើម និងបង្កាន់ដៃស្ពាន ហើយភ្លាមនោះម្ចាស់រថយន្តបានរកពលរដ្ឋក្បែរខាងជួយរុញរថយន្តទម្លាក់មកក្រោមវិញ រួចបើគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ខណៈដែលសមត្ថកិច្ចមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ ចុះមកដល់មិនទាន់។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យកន្លែងកើតហេតុឃើញមានរងការខូចខាតបង្កាន់ដៃស្ពានសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរករថយន្តបង្កដើម្បីយកមកចាត់ការទៅតាមនីតិវិធីច្បាប់៕

អត្ថបទ៖ សេង សាវី

Share.