កីឡាករ គួន ម៉ុម សមាជិករបស់សមាគមបាល់ទះវិសាខា បានផ្ទេរទៅចូលរួមជាមួយក្លិបបាល់ទះ Lavie Long An នៅប្រទេសវៀតណាម (ក្នុងលក្ខខណ្ឌខ្ចីជើង) ជាលើកទី២ ដើម្បីចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់បាល់ទះ ជើងឯកថ្នាក់ជាតិ ជុំទី១ ឆ្នាំ២០២៤។

ស្របពេលម៉ោង ៥:០០ រសៀលនេះ ក្រុមបាល់ទះ Lavie Long An ដែលកីឡាករ គួន ម៉ុម កំពុងប្រកបអាជីពនឹងត្រូវជួបជើងខ្លាំងដែលសំបូរកីឡាករជម្រើសជាតិវៀតណាម Sanest Khánh Hòa

ថ្ងៃនេះសារព័ត៌មានត្រយង​ សូមជម្រាបជូនប្រិយមិត្តអំពីកម្មវិធីប្រកួតរបស់កីឡាករ គួន ម៉ុម ​នៅក្លិបបាល់ទះ Long An ​ជើងទី១ រួមមានដូចជា​៖

  • នៅថ្ងៃទី៣១​ ខែមីនា ឆ្នាំ២០២៤ Lavie Long An ប៉ះ Sanest Khánh Hòa ម៉ោង ៥:០០រសៀល
  • នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ Lavie Long An ប៉ះ Danang ម៉ោង ២:០០រសៀល
  • នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ Lavie Long An ប៉ះ LP Bank Ninh Binh ម៉ោង ៨:០០យប់
  • នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ Lavie Long An ប៉ះ Ha Tinh ម៉ោង ៥:០០រសៀល
  • នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ Lavie Long An ប៉ះ Thể Công ម៉ោង ៨:០០យប់៕
Share.