ក្រុមបាល់ទាត់ Bayer Leverkusen ក្រោមការដឹកនាំរបស់លោក Xabi Alonso បន្តឈរកំពូលតារាងនៅលីគកំពូលអាល្លឺម៉ង់ Bundesliga រដូវកាល ២០២៣-២៤ ក្រោយវាយបកយកឈ្នះ Hoffenheim ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន BayArena កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។

ខណ:ក្រុមបាល់ទាត់ Bayern Munich ក្រោមការដឹកនាំរបស់លោក Thomas Tuchel បានប្រកួតចាញ់ Borussia Dortmund ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន Allianz Arena កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។

បច្ចុប្បន្ន Bayer Leverkusen ឆ្លងកាត់ ២៧ប្រកួតមិនទាន់ស្គាល់រសជាតិចាញ់សោះ ឈ្នះ២៣ ស្មើ៤ មាន៧៤ពិន្ទុ ស្របពេល Bayern Munich ឆ្លងកាត់ ២៧ប្រកួត ឈ្នះ១៩ ស្មើ៣ និងចាញ់៥ មាន៦០ពិន្ទុ។

គួរដឹងថាលីគកំពូលអាល្លឺម៉ង់ Bundesliga បង្កើតឡើងដំបូងនៅឆ្នាំ ១៩៦៣ ខណ: Bayern Munich ឈ្នះច្រើនជាងគេសរុប ៣៣លើក និងឈ្នះ ១១លើកជាប់ៗគ្នា។ ចាំមើលតើ Bayer Leverkusen បញ្ចប់កំណត់ត្រារបស់ Bayern Munich ឈ្នះ១២ឆ្នាំជាប់គ្នាបានដែរឬទេ?

Share.