នៅ​ព្រឹក​ថ្ងៃ​ទី​មួយ​ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ ទំព័រហ្វេសប៊ុក TVB Cambodia បាន​ផុស​ចែក​ចាយ​ដំណឹង​មួយ​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខ្លួន​មាន​ក្ដី​រំភើប​ក្រៃ​លែង​ តែ​ក្ដី​រភើប​នោះ​មិន​បាន​យូរ​នោះ​ឡើយ ក្រោយ​ដឹង​ការ​ពិត​ដ៏​ស្រងាក​ចិត្ត​​មួយ។

បើ​មិន​ចាប់​អារម្មណ៍ ឬ​ មិន​ដឹង​ប្រហែល​ជា​អ្នក​តាម​ដាន​ជឿ​ស្លុង​នៅពេល​ដែម​ទំព័រហ្វេសប៊ុក​ TVB Cambodia បាន​បញ្ចេញ​ផុសដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​ ដោយ​បាន​នបង្ហោះ​ថា​៖ «ដំណឹង​ក្ដៅ​ៗ​!​ ​តារា​ ​TVB​ ​លោក​ ​Ruco​ ​Chan​ កំពុង​ស្ថិត​នៅ​លើ​ទឹក​ដី​កោះរ៉ុង​ ​ប្រទេស​កម្ពុជា​»​។ យ៉ាង​ណា​មិញ​នោះ​គ្រាន់​តែ​ជា​ផុស​លេងសើច​ប៉ុណ្ណោះ​មិន​មែន​ជា​ការ​ពិត​នោះ​ឡើយ​ ព្រោះ​អី​នៅ​ថ្ងៃ​ទី​១ ខែ​មេសា គឺជាទិវា​និយាយ​កុហក​ ឬ​ភាសា​អង់គ្លេស​​​ហៅ​ថា​ April’s Fool Day។

យ៉ាង​ណា​មិញ​ហ្វេន​ៗ​ដែល​ដឹង​រឿង​បាន​ឆ្លើយតប​ទៅ​នឹង​ផុស​នោះ​ថា​ Admin ថ្ងៃ​នេះ​ជា​ថ្ងៃសីល​ ខណៈ​អ្ន​ក​ខ្លះ​ថា​ថ្ងៃសីលផង ផុស​មិន​ពិត​ប្រយ័ត្ន​បាប ជា​ដើម៕

Share.