ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅ ឆ្មក់បង្រ្កាបក្រុមអ្នកញៀនល្បែងសុីសងប្រជល់មាន់ កំពុងផ្តុំគ្នាលួចប្រជល់មាន់ ស្រែកហ៊ោៗ សមត្ថកិច្ចទៅដល់រត់ចែកជើងគ្នាបាតជើងសព្រាត បន្សល់ទុកម៉ូតូ មាន់គក សម្ភារៈមួយចំនួន។

ការចុះបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅតាមផ្លូវលំ ក្នុងភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ដោយបន្សល់ទុកសម្ភារៈដូចជា ម៉ូតូចំនួន៧គ្រឿង ,មាន់រស់៣ក្បាល, ជញ្ជីងថ្លឹងមាន់១ និងសម្ភារៈមួយចំនួនទៀត ។

តាមសមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីមានពលរដ្ឋរាយការណ៍ នៅចំណុចខាងលើ មានក្រុមអ្នកញៀនល្បែងសុីសងប្រមូលផ្តុំគ្នាជល់មាន់ ទើបកម្លាំងសមត្ថកិច្ចចុះទៅបង្រ្កាបធ្វើឱ្យក្រុមអ្នកលេងទាំងនោះរត់គេចបាត់អស់ បន្សល់ទុកតែម៉ូតូ មាន់ និងសម្ភារៈមួយចំនួន ប្រមូលយកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕

អត្ថបទ៖ សេង សាវី

Share.