កំពត ៖ ស្ត្រីលក់ទឹកត្នោតជូរម្នាក់ ត្រូវបានជនសង្ស័យវាយសម្លាប់ប្លន់យកលុយអស់ជាង៣លានរៀល គេចខ្លួនបាត់ស្រមោល បង្កឱ្យភ្ញាក់ផ្អើល កាកពីវេលាម៉ោង៩និង៩និង៣០នាទីព្រឹក ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅភូមិដើមពោធិ៍ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត ។

ស្ត្រីរងគ្រោះឈ្មោះ កែម ញ៉ាញ់ អាយុ៥៤ឆ្នាំ មុខរបរលក់ទឹកត្នោតជូរ រស់នៅក្នុងភូមិឃុំកើតហេតុ ។ សម្ភារៈបាត់បង់ ប្រាក់រៀល ចំនួន៣លាន និង៥០ម៉ឺនរៀល និងប្រាក់ដុល្លារចំនួន៩៥ដុល្លារ ។

តាមប្រភពបានឱ្យដឹងថា លុយគិតសរុបចំនួនជាង៣លានរៀលនេះ ជនរងគ្រោះរៀបនឹងយកទៅឱ្យថ្លៃបណ្តាការ ខណៈដែលថ្ងៃរៀបការកូន ក្នុងខែមេសានេះហើយ ។

ប្រភពបន្តទៀតថា បន្ទាប់ពីបងប្អូនរង់ចាំ ជនរងគ្រោះ ដើម្បីនាំគ្នាយកលុយទៅឱ្យថ្លៃបណ្តាការ យូេពេក ក៏ដើរទៅតាមរមើល នៅកន្លែងលក់ទេកត្នោត ស្រាប់តែប្រទះជនរងគ្រោះ ស្លាប់ក្នុងសភាពបែកក្បាលខ្ទេច ។ ករណីវាយប្លន់ស្លាប់ខាងលើត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ចុះទៅពិនិត្យកោសល្យវិច័យ រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណីយ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.