ព្រះវិហារ ៖ ទំនិញដែលខូចគុណភាពជាច្រើនមុខ ត្រូវបានកម្លាំងនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ធ្វើការដកហូតបានជាច្រើនមុខ ដែលឈ្មួញនាំចូលមកតាមច្រករបៀង រួចប្រមូលយកទៅដុតបំផ្លាញចោលនៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤នេះ ។

តាមនគរបាលបានឱ្យដឹងថា ប្រតិបត្តិការខាងលើ ដោយមានការសម្របសម្រួលពីលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង អម សាលាដំបូងខេត្តព្រះវិហារ ធ្វើការបង្ក្រាបចាប់ចាប់ទំនិញដែលឈ្មួញនាំចូលតាមច្រករបៀង ដោយខុសច្បាប់ ធ្វើការត្រួតពិនិត្យ ឃើញថាទំនិញទាំងនោះ ខូច គុណភាព មានទឹកផ្លែឈើ ទឹកដោះគោស្រស់សរុប ចំនួន៣៩៤ដប ។ ទំនិញទាំងនោះ នាំប៉ះពាល់ដល់សុខភាពដល់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ ។

ក្រោយពីដកហូតបាន ទំនិញទាំងនោះ ត្រូវបានប្រមូលយកទៅដុតកម្ទេចចោល នៅចំណុចច្រកអានសេះ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.