ទំព័រប្រវត្តិសាស្ត្រថ្មីរបស់​ក្រុមហ៊ុន Apple ដែល​គ្រោង​នឹង​បញ្ចេញត្រកូល iPhone 16 Series ជំនាន់
ថ្មី របស់ខ្លួន ត្រូវ​បាន​គេរំពឹងថា នឹងបំពាក់ Chip ខ្លាំងបំផុតមិនធ្លាប់មាននៅក្នុង Flagship Phone របស់ខ្លួន ដោយ Chip នេះមានកម្លាំងខ្លាំងជាង Chip M3 ទៅទៀត។

ជាក់​ស្ដែង Apple នឹង​បន្ថែម​ចំណុច​ពិសេសថ្មីៗមាន​ដូច​ជា Tetraprism 5x Optical zoom ទៅ iPhone 15 Pro Max ដែល​មាន​ស្រាប់ និង​បានអាប់ដេតទៅ Ultrawide lens ទាំងម៉ូដែល Pro និង Pro Max ត្រូវបានគេរំពឹងថានឹងមានកាមេរ៉ាទំហំ 48MP Ultrawide កើនឡើងពី 12MP នៅលើម៉ូដែលមុនៗ។

ខាង​ក្រោម​នេះ​គឺ​ជា​ចំណុច​អាប់ដេត​ថ្មី​សំខាន់ចំនួន នៅ​លើក iPhone 16 Series ជំនាន់
ថ្មី៖

ប្រើបន្ទះឈីប Chip M3 (A18 Pro)

បន្ទះឈីប A17 Pro មានថាមពលខ្លាំង ប៉ុន្តែ Apple នឹងត្រូវបង្កើនល្បឿនជាមួយ A18 Pro ដើម្បីឱ្យ iPhone 16 Pro Max ប្រាកដ​ថាជាទូរសព្ទដែលលឿនបំផុតដាច់​គេ។ តាម​រយ:​ការធ្វើ​តេស្តនៅលើ​ Geekbench ការប្រើបន្ទះឈីA18 Pro អាចទទួលបានលទ្ធផល single-core នៃ 3,570 ពិន្ទុ multi-core ដល់ 9,310ពិន្ទុ វាខ្ពស់ជាង iPhone 15 Pro Series ដែល​មាន​ត្រឹម​ (2,890/7,914)។

Galaxy S23 Ultra បានបង្ហាញពិន្ទុ 2,300 និង 7,249 ជាមួយនឹងបន្ទះឈីប Snapdragon 8 Gen 3 ប៉ុន្តែលទ្ធផលលេចធ្លាយ single-core នៃ 3,500 សម្រាប់បន្ទះឈីប Snapdragon 8 Gen 4 នាពេលខាងមុខ ដែល​ធ្វើ​ឱ្យក្រុម​ហ៊ុន Apple កាន់​តែ​មិន​នៅ​ស្ងៀម។

AI ជំនាន់ថ្មី

iPhone 16 Pro Max អាច​នឹង​ទទួលបានការអាប់ដេត AI ជំនាន់ថ្មីជាមួយនឹង​ប្រព័ន្ធប្រតិបត្តិការព iOS 18 ដែលត្រូវបានគេរំពឹងថា នឹងចេញ​ជា​ផ្លូវ​ការ​នៅ​ពេល​ឆាប់ៗខាងមុខ​នេះជាមួយនឹង iPhones ថ្មី ហើយនឹងត្រូវដាក់បង្ហាញនៅក្នុង​ព្រឹត្តិការណ៍ WWDC 2024 ក្នុងខែមិថុនា ខាងមុខ។

ជាក់ស្តែងក្រុម​ហ៊ុន​ Apple កំពុងតែធ្វើការវិនិយោគយ៉ាងខ្លាំងលើឧបករណ៍ AI ជំនាន់​ថ្មី ជាច្រើន​សម្រាប់ iPhone។ Apple ត្រូវ​បាន​គេរំពឹង​ថា​ កំពុង​ជំរុញ​កម្មវិធី​របស់​ខ្លួន​ជាមួយ​ AI រួម​មាន Music, Pages និង Keynote។ លើស​បី​នេះ Apple ក៏​ត្រូវ​បាន​គេ​គិត​​ថា​កំពុង​ពិភាក្សា​ជាមួយ Google ដើម្បី​ផ្តល់​អាជ្ញាប័ណ្ណ​ផលិតផល Gemini របស់​ខ្លួន​សម្រាប់​បង្កើត AI ។

Wi-Fi 7

គ្រប់​គ្នា​អាច​ហ្នឹង​មិនទាន់បានឮអំពី Wi-Fi 7 ព្រោះវាជាបច្ចេកវិទ្យាថ្មី ហើយ​សម្រាប់​ឧបករណ៍​ Router Wi-Fi 7 ដែល​ល្អវា​មានតម្លៃថ្លៃណាស់។ Wi-Fi 7 ផ្តល់ល្បឿនកាន់តែលឿន រួមជា​មួយ​នឹង​បណ្តាញ​ជាច្រើនទៀត ដែលមានន័យថាកម្រិតបញ្ជូនកាន់តែច្រើនសម្រាប់ឧបករណ៍របស់អ្នក។ ពិសេសវា​អាច​ដំណើរការ​ជា​​មួយ​នឹង​មុខងារ Multi-Link Operation របស់ iPhone 16 Pro Max ដែលអាច​អោយ​​អ្នកប្រើ​ផ្ញើ និងទទួលទិន្នន័យ ក្នុង​ពេល​តែ​មួយ​ នៅ​ពេល​អ្នកកមពុង​ដំណើរ​ការ​កម្មវិធីផ្សេងៗ។

ថ្មកាន់បានយូរ

iPhone 15 Pro Max បានផ្តល់ថាមពលថ្មដ៏អស្ចារ្យ ដោយ​ផ្អែក​លើ​ទិន្នន័យប្រើ​ប្រាស់​ ដែល​មាន​រយៈ​ពេល ១៤ម៉ោង និង ២នាទីនៅពេលបើកបណ្តាញ 5G ជាមួយនឹងថាមពលថ្ម ៤៤២២mAh។ ខណ:​តាម​រយ:​ការ​លេច​ធ្លាយព័ត៌មានរបស់​ Weibo និយាយថាថ្មរបស់ iPhone 16 Pro Max នឹង​មាន​ទំហំ​ធំជាងនៅ ៤ ៦៧៦mAh ដែល​ប្រើ​ប្រាស់​បាន​រហូត​ដល់​រយ:ពេល ១៦ម៉ោង​នៅពេលបើកបណ្តាញ 5G ។ ខណ:ការប្រើប្រាស់​ធម្មតា iPhone 16 Pro Max អាច​ផ្តល់ថាមពលថ្មដល់ទៅ ៣០ម៉ោង៕

Share.