មិនមែនជារឿង​ថ្មី តែ​នេះ​គឺ​ជា​អ្វី​ដែល​អ្នក​មាន​កូន​តូច​ៗ​កគួ​រ​តែចាប់​អារម្មណ៍​ និង​តាម​ដាន​ឱ្យ​បាន​ជាប់​អំពី​ការ​រៀន​សូត្រ​កូន​ៗ​លោកអ្នក ហើយ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​នៅ​ពេល​អ្នក​បាន​ចូល​មក​កាន់​គេហទំព័រ​របស់​ក្រសួង​អបរំ យុវជន និងកីឡា ដែល​មាន​ឈ្មោះ​ថា https://elearning.moeys.gov.kh/

https://elearning.moeys.gov.kh/ គឺ​ជា​មជ្ឈមណ្ឌលសិក្សាតាមរយៈអេឡិចត្រូនិកដែល​អាច​ឱ្យ​​បុត្រ​ធីតា​របស់​លោក​អ្នក សិក្សា​ពីគ្រប់​ទីកន្លែង​ដែល​អ្នក​នៅ​គ្រប់​ពេល​ដែល​អ្នក​ចង់​បាន​ជា​មួយ​នឹង​ការ​តាម​ដាន​វឌ្ឍនភាព នៃការសិក្សា​ផ្ទាល់ខ្លួនរបស់​ពួក​គេ។

ថ្ងៃនេះ ត្រយង សូម​ណែនាំកញ្ចប់សិក្សាមុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យាថ្នាក់ទី១ ដល់ថ្នាក់ទី៦ ដល់​ម៉ាក់​ប៉ា​ទាំង​អស់​គ្នា​ ដូច​ខាង​ក្រោម៖

ភាសាខ្មែរថ្នាក់ទី១៖ https://link.moeys.gov.kh/grade1khmer

គណិតវិទ្យាថ្នាក់ទី១៖ https://link.moeys.gov.kh/grade1math

ភាសាខ្មែរថ្នាក់ទី២៖ https://link.moeys.gov.kh/grade2khmer

គណិតវិទ្យាថ្នាក់ទី២៖ https://link.moeys.gov.kh/grade2math

ភាសាខ្មែរថ្នាក់ទី៣៖ https://link.moeys.gov.kh/grade3khmer

គណិតវិទ្យាថ្នាក់ទី៣៖ https://link.moeys.gov.kh/grade3math

ភាសាខ្មែរថ្នាក់ទី៤៖ https://link.moeys.gov.kh/grade4khmer

គណិតវិទ្យាថ្នាក់ទី៤៖ https://link.moeys.gov.kh/grade4math

ភាសាខ្មែរថ្នាក់ទី៥៖ https://link.moeys.gov.kh/grade5khmer

គណិតវិទ្យាថ្នាក់ទី៥៖ https://link.moeys.gov.kh/grade5math

ភាសាខ្មែរថ្នាក់ទី៦៖ https://link.moeys.gov.kh/grade6khmer

គណិតវិទ្យាថ្នាក់ទី៦៖ https://link.moeys.gov.kh/grade6math

គួរ​បញ្ជាក់ថា ក្រៅ​ពី​ការ​សិក្សាមេរៀន ជាវីដេអូនៅ​ក្នុងគេហទំព័រ https://elearning.moeys.gov.kh/ ក៏​ត្រូវ​បាន​បែង​ចែក​ជា ៣ផ្នែក​ធំៗ​រួម​មាន៖

  • ស្វ័យសិក្សា៖ បឋមសិក្សា, អនុវិទ្យាល័យ, វិទ្យាល័យ, ជំនាញ និងបច្ចេកវិទ្យាព័ត៌មាន
  • វគ្គសិក្សា៖ វគ្គបំប៉នគ្រូ, វគ្គសិក្សាខ្លីៗ និង មជ្ឍមណ្ឌលគុរកោសល្យភូមិភាគ
  • វគ្គបណ្ដុះបណ្ដាល ដែល​បង្រៀន​ពី​របៀបបង្កើមាតិការផ្សេងៗ

កម្មវិធីសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក E-Learning និង E-School Cambodia ទាំងពីរ​នេះ នឹង​ជួយ​សម្រួល​ដល់​សិស្សានុសិស្ស​ទាំងអស់ អាច​រៀន​នៅផ្ទះ ឬ​នៅ​កន្លែង​ណាមួយ​ផ្សេងទៀត ហាក់ដូចជា​បាន​ទៅ​សិក្សា​នៅតាម​សាលារៀន​ទូទៅ​ដែរ​។ កម្មវិធីសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ទាំងនេះ ត្រូវ​បាន​បង្កើតឡើង​ដោយ​ក្រសួង​អប់រំ សហការ​ជាមួយនឹង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង ក្រុមហ៊ុន A.Z.E Innovation Tech Co, LTD៕​

Share.