ត្បូងឃ្មុំ៖ លោកស្នងការនគរបាលខេត្ត បានយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា មួយចំនួនធំ ដែលជាអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ប្រគល់ជូនដល់កងកម្លាំងនគរបាលវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦១៥ និងលេខ ៦១៧ ។ ធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅទីបញ្ជាការវិរសេនាតូចនគរបាលការពារព្រំដែនគោកលេ៦១៥ ។ 

លោកឧត្តមសេនីយ៍ត្រី ចិន នី ស្នងការខេត្ត ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខ និង ជូនពរ ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ជូនកងកម្លាំងនគរបាលការពារព្រំដែន រួមនឹងក្រុមគ្រួសារ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងប្រគល់អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ដោយក្នុងមួយវរសេនាតូច ទទួលបាន រួមមាន. ថវិកា  អង្គរ  ស្រាបៀរ ទឹកសុទ្ធ ត្រីខ ទឹកត្រី មី ខ្ទឹមស សរុបថវិកាជិត១៥លានរៀល ។ 

លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងអំណរគុណ កោតសរសើរ ការលះបង់ខ្ពស់ របស់កម្លាំងនគរបាលការពារព្រំដែន ដែលអនុវត្តការងារកន្លងមក ក្នុងការល្បាតការពារ ខ្សែបន្ទាត់ព្រំដែន អធិបតេយ្យ បូរណភាពទឹកដី ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ និងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ដោយកិច្ចសហប្រតិបត្តិការល្អជាមួយភាគីមិត្ត។

កម្លាំងនគរបាលព្រំដែន ត្រូវមានការប្រមូលផ្តុំ ហូបរួម ស្នាក់នៅរួម ជាកម្លាំងរឹងមាំ កម្លាំងជួរមុខ ដាច់ខាតត្រូវថែទាំបំប៉នជីវភាព បង្កបង្កើនផល ដោយចិញ្ចឹមសត្វ ដាំបន្លែ  ដំណាំហូបផ្លែ និងត្រូវថែទាំសុខភាព អនាម័យ សម្អាតបរិស្ថាន កន្លែងស្នាក់នៅ ធ្វើការជាប្រចាំ ត្រូវគោរពបទបញ្ជា អនុវត្តបទវិន័យនគរបាលជាតិ របស់ក្រសួងមហាផ្ទៃ(លេខ ៨៧៣ ប្រ.ក) សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលជាប់ព្រំដែន ជួយទប់ស្កាត់បទល្មើសមូលដ្ឋាន និងបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងបង្កើនការទំនាក់ទំនងជាមួយអាជ្ញាធរ ភូមិ ឃុំ៕

អត្ថបទ៖ សាន វីឡែម

Share.