ប៉ោយប៉ែត៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋចំនួន ២ ខ្នង មានបន្ទប់ជួល ១៣ បន្ទប់ត្រូវបានអគ្គិភ័យលេបត្របាក់ខ្ទិចខ្ទី កាលពីវេលាម៉ោង ៧និង ០០នាទី ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិក្បាលកោះសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាមការបញ្ជាក់ពី លោក វ៉ាជឹមណារ៉េត ចៅសង្កាត់អូសជ្រៅបានឱ្យដឹងថា កម្លាំងសមត្ថកិច្ចនិងអាជ្ញាធរបានរួមគ្នាយ៉ាងសស្រាក់ស្រាំជួយពន្លត់ភ្លើងជូនបងប្អូនប្រជាពលរដ្ឋក្នុងរយៈពេល ៤១នាទីទើបគ្រប់គ្រងស្ថានការណ៍បាន ដោយក្នុងនោះមានការចូលរួមដោយអាជ្ញាធរក្រុងនិងសង្កាត់មេភូមិអនុភូមិប្រជាការពារ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតកម្លាំងក្រុងប៉ោយប៉ែត ៣ កំលាំង កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កំលាំង សឹងរងក្រុងប៉ោយប៉ែត កំលាំយោធាកងពល ៥១ កម្លាំងនគរបាលការពារព្រំដែនគោក៨៩១និង ៩១១ក្នុងការពន្លត់អគ្គីភ័យនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៦ គ្រឿង រថយន្តពន្លត់អគ្គីភ័យរបស់រដ្ឋបាលក្រុងប៉ោយប៉ែតមួយគ្រឿង រថយន្តពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតមួយគ្រឿង រថយន្តពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលស្រុកអូរជ្រៅមួយគ្រឿង រថយន្តពន្លត់អគ្គីភ័យក្រុមហ៊ុន ហ្គែ្រនដាយម៉នមួយគ្រឿង រថយន្តពន្លត់អគ្គីភ័យ ក្រុមហ៊ុនត្រូពីការណា មួយគ្រឿង រថយន្តពន្លត់អគ្គីភ័យស្ម័គ្រចិត្តមួយគ្រឿងហើយប្រើប្រាស់ទឹកអស់ចំនួន ៧ ឡានទើបគ្រប់គ្រងស្ថានការណ៍ភ្លើងបានរួចរាល់ជូនប្រជាពលរដ្ឋក្នុងពេលវេលាម៉ោង ៨និង០០នាទី ។


លោក វ៉ា ជឹមណារ៉េត បានបញ្ជាក់ឲ្យដឹងទៀតថា ក្រណីអគ្គិភ័យខាងលើប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន ១៩គ្រួសារ ភ្លាំៗក៏បានលោក គាត ហ៊ុលអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតនិងក្រុមការងារចុះជួយសង្កាត់អូជ្រៅបានផ្ដល់ជូននូវអំណោយដូចជាសម្ភារៈប្រើប្រាស់ជូនបងប្អូនដែលរងផលប៉ះពាល់ដោយសារអគ្គីភ័យឆាប់ឆេះ រួមមានអង្ករ ២៥គីឡូក្រាម កន្ទៀល១ មុង១ ភួយ១ សារុង១ ហើយក្នុងនេះអាជ្ញាធរនិងក្រុមការងារចុះជួយសង្កាត់អូរជ្រៅកំពុងតែរៀបចំរកចានឆ្នាំងប្រគល់ជូនបងប្អូនប្រជាពលរដ្ឋបន្ថែមទៀត ។
ក្នុងនេះផងដែរក្រុមការងារចុះជូយសង្កាត់អូរជ្រៅបានមានពាក្យផ្ដាំផ្ញើនិងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋសូមឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នក្នុងរដូវរាំងស្ងួតនេះគឺងាយនឹងមានអគ្គីភ័យឆាបឆេញខ្លាំងណាស់ សូមប្រុងប្រយ័ត្ន័ទាំងអស់គ្នា។

អត្ថបទ៖ ប៉ោយប៉ែត

Share.