ស្វាយរៀង ៖ អគ្គិភ័យឆាបឆេះបន្ទប់អគារជាន់ទី៩ កាសុីណូក្រោន ដិយសារទុស្សេខ្សែភ្លើង បង្កឱ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍ កាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

តាមសមត្ថកិច្ចបានឱ្យដឹងថា គ្រោះអគ្គិភ័យខាងលើ ផ្តើមចេញពីទុស្សេខ្សែភ្លើង លើដំបូល ជាន់ទី៩ ឆាបឆេះ ភ្លាមៗត្រូវបានសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង រថយន្តអធិការក្រុងបាវិតចំនួន២គ្រឿង រថយន្តរបស់កាសុីណូក្រោន ចំនួន២គ្រឿង រថយន្តអាវុធហត្ថ ១គ្រឿង បាញ់ទឹកពន្លត់ភ្លើងឱ្យរលត់ទៅវិញ ។

អគ្គិភ័យខាងលើ រងខូចខាតផ្នែកខ្លះ នៃពិដាន ដំបូល នៅលើជាន់ទី៩ មិនបង្កឱ្យអ្នកណារងរបួសឡើយ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.