ភ្នំពេញ ៖ ស្ត្រីម្នាក់កំពុងមានជំងឺផង ត្រូវបានក្រុមគ្រួសារឱ្យនៅចាំផ្ទះ គិតថាគ្មានបញ្ហាអ្វី ហើយនាំគ្នាចេញទៅដើរលេងតាមបណ្តាខេត្តបាត់អស់ ស្រាប់តែជម្ងឺរើធ្វើទុក្ខ ផ្អើលអ្នកជិតខាង សមត្ថកិច្ច អាជ្ញាធរ កាត់សោទ្វារដើម្បីចូលយកអ្នកជម្ងឺចេញ ហៅរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីខាងលើមានឈ្មោះ ប៊ុនថា បូផា អាយុ៣៦ឆ្នាំ រស់នៅផ្ទះកើតហេតុ ។

បើតាមអាជ្ញាធរបានឱ្យដឹងថា ស្ត្រីខាងលើគាត់មានជម្ងឺផង គិតថាមិនមានបញ្ហាធ្វី ទើបក្រុមគ្រួសារ នាំគ្នាចេញទៅដើរលេងតាមបណ្តាខេត្តអស់ក្នុងឱកាសថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ឱ្យគាត់នៅចាំផ្ទះ គាប់ជួន ស្រាប់តែនៅអធ្រាត្រចូលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ប្រពន្ធជម្ងឺរើធ្វើទុក្ខ ថ្ងួចថ្ងូរ ផ្អើលអ្នកជិតខាង ទោះជាងើបបើកទ្វារមិនរួចផង ក្រុមគ្រួសារ ទូរស័ព្ទរាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច ផ្អើលនាំគ្នាគាស់ កាត់សោទ្វារ ដើម្បីឱ្យក្រុមសង្គ្រោះជួយអន្តរាគមន៍ ។

ស្ត្រីខាងលើត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យរុស្សុី តាមការស្នើសុំពីក្រុមគ្រួសារ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.