កំពង់ស្ពឺ ៖ បុរសម្នាក់ស្លាប់ភ្លាមៗក្នុងឧប្បត្តិហេតុ ឆក់ចរន្តភ្លើងម៉ូទ័រ គ្រាដែលតរាយទុយោដាក់ម៉ូទ័របូមទឹកបាញ់លាងតូប តុ កៅអី បែជាឆ្លងឆក់យកជីវិត កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ នៅផ្ទះរបស់ជនរងគ្រោះ ក្នុងភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ជនរងគ្រោះឈ្មោះ ញេន វិចាន់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរបោកអ៊ុត លក់ដូរ រស់នៅផ្ទះកើតហេតុខាងលើ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ តរាយទុយោ ដាក់ម៉ូទ័របូមទឹក ដើម្បីបាញ់លាងតូប តុ កៅអី ស្រាប់តែឆ្លងចរន្តភ្លើងឆក់ស្លាប់ភ្លាមៗនៅកន្លែង ក្រុមគ្រួសារស្ទុះរត់ទៅដកផ្តាច់ខ្សែភ្លើងចេញ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ ចុះទៅធ្វើការពិនិត្យ កោសល្យវិច័យ ឃើញថាពិតជាស្លាប់ដោយឆក់ចរន្តភ្លើងខ្លួនឯង រួចប្រគល់សពឱ្យក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.