ភ្នំពេញ ៖ រថយន្តALPHARDមួយគ្រឿងបើកបរដោយបុរសជនជាតិចិន ងោកមួយភាំងរេចង្កូតឡើងចិញ្ចើម បុកផ្ទប់បង្គោលភ្លើងបាក់ដាច់មួយដើម ខ្ទេចទ្វារផ្ទះប្រជាពលរដ្ឋ តែមិនបង្កឱ្យអ្នកណារងរបួសឡើយ កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវ២០០៤ ភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BB-8381 បើកបរដោយបុរសជនជាតិចិន ពីលិចទៅកើត ដល់ចំណុចកើតហេតុ ងោកមួយភាំងរេទាញចង្កូតឡើងចិញ្ចើម ទៅបុកផ្ទប់បង្គោលភ្លើង បាក់មួយដើម បុកខ្ទេចទ្វារផ្ទះប្រជាពលរដ្ឋ តែមិនបង្កឱ្យអ្នកណារងរបួសឡើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញខណ្ឌ ការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ និងមន្ត្រីអគ្គិសនីកម្ពុជា ចុះទៅពិនិត្យផលប៉ះពាល់ ហើយខាងជនជាតិចិន មានតំណាងចេញមុខសម្របសម្រួលដោះស្រាយភ្លាមៗនៅកន្លែងតែម្តង ដោយចេញសងទៅខាងម្ចាស់ផ្ទះចំនួណ២០០ដុល្លារ និងចេញសងរាល់ការខូចខាតបង្គោលភ្លើង ដើម្បីបញ្ចប់រឿងនៅកន្លែង ៕

អត្ថ​ប​ទ៖ តាតុងសែនជ័យ

Share.