យោងតាមនាយកដ្ឋានស្ថិតិទេសចរណ៍ របស់មន្ទីរទេសចរណ៍រាជធានី ខេត្ត បានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ តំបន់ជាច្រើន​តាមបណ្ដាខេត្តនៅព្រះរាជាណាចក្រកម្ពុជា ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង ១៣លាននាក់។

ក្នុងនោះមានភ្ញៀវទេសចរជាតិ ប្រមាណ ១៣.២៧៧.៥៥៦នាក់ ភ្ញៀវទេសចរបរទេសប្រមាណ ៨១.៧៤៥នាក់។

រយៈពេល ៣ថ្ងៃនេះ រាជធានី ខេត្ត ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេទាំង៥ រួមមាន៖

១. កំពង់ចាម
– ទេសចរជាតិ ប្រមាណ ៣.៤៣១.២២៤ នាក់
– ទេសចរបរទេស ប្រមាណ ៣៥៦ នាក់

២. កំពង់ស្ពឺ
– ទេសចរជាតិ ប្រមាណ ១.២៣៣.២៩៥ នាក់
– ទេសចរបរទេស ប្រមាណ ១.២៤៣ នាក់

៣. បាត់ដំបង
– ទេសចរជាតិ ប្រមាណ ១.០៧១.៥៥៥ នាក់
– ទេសចរបរទេស ប្រមាណ ១.៦៤១ នាក់

៤. ព្រៃវែង
– ទេសចរជាតិ ប្រមាណ ១.០១៤.៦០៦ នាក់
– ទេសចរបរទេស ប្រមាណ ៣៣  នាក់

៥. សៀមរាប
– ទេសចរជាតិ ប្រមាណ ៩៤៣.០០០ នាក់
– ទេសចរបរទេស ប្រមាណ ១២.៩៩១

ប្រភព៖ មន្ទីរទេសចរណ៍រាជធានី ខេត្ត

Share.