ភ្នំពេញ ៖ បុរសម្នាក់មានសតិមិនប្រក្រតី ប្រកាប់ដោយកាំបិតបុ័ងតោ ចំនួន៣ដើម គម្រាមចាប់ក្មេងស្រីអាយុ៦ឆ្នាំ យកឡើងទៅលើផ្ទះ រំលោភ បង្កឱ្យភ្ញាក់ផ្អើល ក្រុមគ្រួសារ អ្នកភូមិដណ្តើមយកបានក្មេងស្រីមកវិញ កម្លាំងសមត្ថកិច្ចចុះទៅឡោមព័ទ្ធ អស់រយៈពេលជិត២ម៉ោងទើបចាប់ខ្លួនជនខាងលើបាន ។

ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា បុរសខាងលើមានវូយជាង៤០ឆ្នាំ មានសតិមិនប្រក្រតី ស្រាប់តែនៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះ កាន់កាំបិតបុ័ងតោចំនួន៣ដើម គម្រាមចាប់ក្មេងស្រី អ្នកជិតខាង ឡើងទៅលើផ្ទះរំលោភ ផ្អើលក្រុមគ្រួសារ អ្នកជិតខាងជួយចាប់ដណ្តើមយកក្មេងស្រីមកវិញ ហើយក្រុមគ្រួសារនាំបញ្ជូនទៅមន្ទីរពេទ្យ ។

ហេតុការណ៍ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ ចុះទៅអន្តរាគមន៍ ឡោមព័ទ្ធអស់រយៈពេលជិត២ម៉ោង ទើបចាប់ខ្លួនបាន នៅវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃដដែល ។ ជនខាងលើក្រោយចាប់ខ្លួនបាន សមត្ថកិច្ចនាំយកទៅផ្នែកជំនាញខណ្ឌ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.