ខេត្តព្រះសីហនុ៖ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាងកន្លះលាននាក់បានបង្ហាញអារម្មណ៍សប្បាយខុសប្លែកពីឆ្នាំមុនៗ ក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៤ នេះ។

ឯកឧត្តម គួចចំរើន  អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានរៀបចំល្បែងល្បាំប្រជាប្រិយ៍ មានដូចជា៖ បោះឈូង ទាញព្រ័ត្រ បោះអង្គុញ លាក់កន្សែង ស្វាដណ្តើមស្លឹកឈើ និងរ៉ាំកំសាន្ត មានបាញ់ពពុសសាប៊ូ និងបាញ់ទឹកអោយត្រជាក់ រាំកម្សាន្តតាមតំបន់ឆ្នេរជាពិសេសពិធីស្រែកទឹករូបសំណាងព្រះថោងនិងនាគ។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា ភ្ញៀវថ្ងៃទី១៣-១៦ខែមេសា ឆ្នាំ២០២៤ ចូលរួមក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរសរុប ៦៤៩.០៥២នាក់ ថយចុះ ២៦,៨៩% ធៀបនឹងឆ្នាំ២០២៣ ក្នុងនោះមាន៖

  • ភ្ញៀវជាតិ ៦២៩.៦៣១នាក់ ថយចុះ២៨,១១%ធៀបនឹងឆ្នាំ ២០២៣
  • ភ្ញៀបរទេស ១៩.៤២១ នាក់ កើនឡើង៦២,៣១%ធៀបនឹងឆ្នាំ ២០២៣២ ភ្ញៀវចូលតាមអាកាសយានដ្ឋានអន្តរជាតិ ចំនួន០៨ជើង កើនឡើង០២ជើង ភ្ញៀវសរុប ៣៨៤នាក់ កើនឡើង៣៣,៧៩% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះ
    – ភ្ញៀវជាតិ ០៨នាក់ ថយចុះ១១,១១% ធៀបនឹងឆ្នាំ ២០២៣
    – ភ្ញៀវអន្តរជាតិ៣៧៦នាក់ កើនឡើង៣៥,២៥% ធៀបនឹងឆ្នាំ ២០២៣
  • ភ្ញៀវទៅសម្រាកកំសាន្តតាមបណ្តាកោះនានសរុប៣.៨៣១នាក់ ថយចុះ៤,៥១% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះ
    – ភ្ញៀវជាតិ១.៨៣៦នាក់ ថយចុះ២៤,៥៦% ធៀបនឹងឆ្នាំ ២០២៣
    – ភ្ញៀវបរទេស១.៩៩៥នាក់ កើនឡើង២៦,៤២%ធៀបនឹងឆ្នាំ ២០២៣៤
  • តាមបណ្តារមណីយដ្ឋាន និងឆ្នេរនានសរុប៦៤៤.៨៣៧នាក់ ថយចុះ២៧,០២% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះ
    – ភ្ញៀវជាតិ៦២៧.៧៨៧នាក់ ថយចុះ២៨,១២%ធៀបនឹងឆ្នាំ ២០២៣
    – ភ្ញៀវបរទេស១៧.០៥០នាក់ កើនឡើង៦៨,៦៦%ធៀបនឹងឆ្នាំ ២០២៣។ឮ

ប្រភពដដែលបានបន្តថា ដោយឡែកបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនៅតាមតំបន់ឆ្នេរ គឺមានភាពល្អប្រសើរពុំមានផលអវិជ្ជមានណាមួយនៅក្នុងពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាឆ្នាំនេះទេ៕

អត្ថបទ៖ ភ្នាក់ងារខេត្តបាត់ដំបង

Share.