ភ្នំពេញ ៖ យុវជនមួយក្រុមជិះម៉ូតូចំនួន៤គ្រឿង នាំគ្នាឌុបជូនមិត្តភក្តិម្នាក់ទៅផ្ទះ លុះវិលមកវិញត្រូវបានជនសង្ស័យមួយក្រុម ប្រដាប់ដោយដាវ ដំបង ធ្វើសកម្មភាពស្ទាក់ គម្រាម កាប់ វាយ ប្លន់យកម៉ូតូមួយគ្រឿងទៅបាត់ដោយសុវត្តិភាព ក្នុងចំណោមម៉ូតូ៤គ្រឿង បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវ៣០ម៉ែត្រ ខាងក្រោយសាលារៀនចាក់អង្រែ ភូមិទួលរការ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើតាមការអះអាងពីក្រុមជនរងគ្រោះ បានឱ្យដឹងថា មុនកើតហេតុ ពួកគេមានគ្នា៨នាក់ ជិះម៉ូតូចំនួន៤គ្រឿង ចេញពីដើរលេងកម្សាន្ត នៅតំបន់វត្តភ្នំ ត្រូវឌុបជូនមិត្តភក្តិម្នាក់ ទៅផ្ទះនៅឯសង្កាត់ព្រែកហូរ លុះវិលត្រឡប់មកវិញ សល់គ្នា៧នាក់ ធ្វើដំណើរតាមផ្លូវ៣០ម៉ែត្រ ពីលិចទៅកើត ដល់ចំណុចកើតហេតុ ស្រាប់តែលេចមយខក្រុមជនសង្ស័យ គ្នា៤នាក់ ជិះម៉ូតូ២គ្រឿង ប្រដាប់ដោយដាវ និងដំបងគ្រប់ដៃ ជិះច្រាសទិសគ្នា ហើយបត់ត្រឡប់ក្រោយ តាមស្ទាក់គម្រាប់ កាប់ វាយប្លន់យកម៉ូតូមួយគ្រឿងទៅបាត់ ក្នុងចំណោមម៉ូតូ៤គ្រឿង ។

យវជនមួយក្រុមខាងលើ អះអាងថាជាជនរងគ្រោះ ហើយម៉ូតូដែលក្រុមជនសង្ស័យយកទៅបាត់ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JQ-3673 ។ ក្រោយកើតហេតុ កម្លាំងអាវុធហត្ថចុះទៅសាកសួរដល់ចំណុចកើតហេតុ ហើយជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.