ខេត្តតាកែវ ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក ចុល ចេក ស្នងការរង និងលោកវរសេនូយ៍ទោ សុខ សង្ហា នាយការិយាល័យប្រឆាំងគ្រឿងញៀន បានស្រាវជ្រាវបង្ក្រាបករណីជួញដូនិងចែកចាយសារធាតុញៀនខុសច្បាប់ចំនួន០២ករណី នៅ០២ទីតាំងផ្សេងគ្នា ឃាត់ខ្លួនមុខសញ្ញាចំនួន០៣នាក់ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។

ជនសង្ស័យទី១ ឈ្មោះ ជៀវ ណារុន ភេទ ប្រុស អាយុ៤២ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិ អង្គគគី ឃុំពពេល ស្រុកត្រាំកក់ខេត្តតាកែវ មុខសញ្ញាជួញដូរ-ប្រើប្រាស់។ ទី២ឈ្មោះ ស៊ុន មករា ភេទ ប្រុសអាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ទឹកថ្លា ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ជួញដូរ-ប្រើប្រាស់។ ទី៣-ឈ្មោះ ជិន យ៉ាង ភេទ ប្រុស អាយុ២៤ឆ្នាំ មុខរបរ ជាងភ្លើង មានទីលំនៅភូមិ តាគាំ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ជាអ្នកប្រើប្រាស់។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ទីតាំងទាំង២កន្លែង ដែលសមត្ថកិច្ចបង្រ្កាបបានទី១ នៅចំណុចក្នុងភូមិអង្គគគី ឃុំពពេល ស្រុកត្រាំកក់ខេត្តតាកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ នឹងដកហូតគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ICE ចំនួន០២កញ្ចប់ មានទម្ងន់១,៦៥ ២- ទូរស័ព្ទចំនួន០១គ្រឿង ម៉ូតូចំនួន០១គ្រឿង។ ចំណែកទីតាំងទី២ នៅចំណុចក្នុងភូមិតាគាំ ឃុំតាភេម ស្រុកត្រាំកក់ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ព្រមទាំងដកហូតគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ICE ចំនួន ០៥កញ្ចប់ មានទម្ងន់ ៧,៤៧ក្រាម ទូរស័ព្ទចំនួន០១គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង។

ក្រោយឃាត់ខ្លួន ជនសង្ស័យគ្រឿងញៀនទាំង៣នាក់ ត្រូវបានកម្លាំងជំនាញធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

Share.