បន្ទាយមានជ័យ៖ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត ដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបករណីផលិត ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់សរុប០៥នាក់។

ប្រតិបត្តិការសមត្ថកិច្ច ដកហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (កេតាមីន) ចំនួន ០២កញ្ចប់ធំ(កញ្ចប់តែ) និង១៦ ថង់កិប ទម្ងន់ ២៨៨០,២ក្រាម , ថ្នាំគ្រាប់រាងមូល ពណ៌ក្រហមក្បឿង(WY) ចំនួន២៥កញ្ចប់ , កញ្ចប់ម្ស៉ៅរូបសេះពណ៌ក្រហម និងកញ្ចប់ម្ស៉ៅ ពណ៌ក្រហម រូបផ្លែទំពាំងបាយជូរ (អ៊ិចស្តាស៊ី) ចំនួន៤១កញ្ចប់ ,កញ្ឆាក្រៀម ចំនួន ០៧ថង់កិប, ម្ស៉ៅម៉ត់ពណ៌ស១៦ថង់កិប , ដុំក្រាម ពណ៌លឿង ០២ថង់កិប , ម្ស៉ៅម៉ត់ព ណ៌ត្នោត ០២ថង់កិប, ម្ស៉ៅម៉ត់ពណ៌កាហ្វេ ចំនួន ០១ថង់កិប , ថ្នាំគ្រាប់កញ្ចប់ពណ៌ខ្មៅ មានរូបមនុស្សប្រុស ចំនួន០៨កញ្ចប់ -ម្ស៉ៅក្រាម ពណ៌ស ចំនួន ០៨កញ្ចប់ , កាំភ្លើងខ្លី ចំនួន ០៤ដើម, គ្រាប់កាំភ្លើង ចំនួន ៥០គ្រាប់,  -បង់កាំភ្លើង ចំនួន០៥ -ស្រោមកាំភ្លើង ចំនួន ០២-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០៣គ្រឿង , រថយន្ត០២ គ្រឿង , ទូរស័ព្ទ០៦គ្រឿង រួមនឹងឧបករណ៍សម្ភារៈសម្រាប់ផលិតគ្រឿងញៀនមួយចំនួនធំ។

តាមលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា  មុនឈានដល់បង្រា្កបនៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ចំណុចKTV៦១៩ ស្ថិតក្នុង ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កម្លាំងបានក្តាប់បាន មុខសញ្ញាជួញដូរគ្រឿងញៀន ដឹកនាំដោយលោកផ្ទាល់ សហ ការជាមួយកម្លាំងជំនាញការិយាល័យ ដឹកនាំដោយលោក វរៈ សេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស  បានធ្វើការឃាត់រថយន្ត០១គ្រឿង ម៉ាកAUDI A7 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AR-0603 ឃាត់ខ្លួនជនសង្ស័យ អាយុ៣៦ឆ្នាំ ជនជាតិថៃ ព្រមទាំងដកហូតវត្ថុតាងរួមមានកាំភ្លើងខ្លី ចំនួន០២ដើម បង់កាំភ្លើងចំនួន០៣, គ្រាប់កាំភ្លើង ចំនួន១៥គ្រាប់, កញ្ចប់ម្ស៉ៅពណ៌ក្រហមរូបសេះ(អ៊ិចស្តាស៊ី) ចំនួន០៥កញ្ចប់ មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីចាត់ការតាមនីតិវិធី។

ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យ បានឆ្លេីយសារភាពថា ពួកខ្លួនពិតជាបានផលិត ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ឬដឹក ជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតមែន។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅតុលាការ ហើយនៅរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤  ដើម្បីអនុវត្តតាមនីតិវិធី៕អត្ថបទ៖ប៉ោយប៉ែត

Share.