ទោះជា​រៀបអាពាហ៍ពិពាហ៍​ជាមួយ​ភរិយា​ដែល​ជា​ខ្មែរ​អណិកជន រស់​នៅ​សហរដ្ឋ​អាមេរិក តែ​អតីត​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ ហង្សមាស លោក នៅ ស៊ីនឿន នៅតែ​មិន​ភ្លេច​កំណើត​ ភាពជាកូន​ខ្មែរ​ ដោយ​លោក​តែងតែ​ចូលរួម​បង្ហោះ​ផ្សព្វផ្សាយ​ពី​កម្ពុជា​ ឱ្យ​ពិភពលោក​បាន ស្គាល់​ ជាពិសេស​គឺ​ចូលរួម​ឈឺឆ្អាល​ និង​តែងតែ​លើក​ស្ទួយ​សិល្បៈ​វប្បធម៌ និង​អរិយធម៌ខ្មែរ ដូចជា​លោក​ទើប​តែ​បង្ហោះ​រូបភាព​ក្នុង​សំលៀកបំពាក់​បុរាណ​សម័យ​អង្គរ​ជាមួយ​នឹង​ឧត្តម​ភរិយា​នៅ​ប្រាសាទ​អង្គរវត្ត​របស់​ខ្មែរ​ នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២៤​ នេះ​។

លោក​ នៅ ស៊ីនឿន បានផុសរូបភាព​ដោយ​​ភ្ជាប់​ជាមួយ​នឹង​សំណេរ ដ៏​សែន​មាន​អត្ថន័យ​ នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​ថា៖

៚ ស្រលាញ់អ្វីដែលខ្មែរមាន 🇰🇭❣️🇰🇭
៚ ចែករំលែកអ្វីដែលខ្មែរមាន 🇰🇭❣️🇰🇭
៚ ថែរក្សាអ្វីដែលខ្មែរមាន 🇰🇭❣️🇰🇭
៚ ខ្ញុំមានភព្វ័សំណាងខ្លាំងណាស់ដែលបានកើតជាកូនខ្មែរ🇰🇭🙏🏻🇰🇭
✨កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ✨
✨Cambodia kingdom of wonder ✨

ទង្វើ​ និង​សកម្មភាព​របស់​តារា​ចម្រៀង​រូប​នេះ​ ពិត​ជា​ស័ក្តិសម​ជា​កុលបុត្រ​ខ្មែរ ពិតៗ ត្បិត​រស់​នៅ​ប្រទេស​ស៊ីវិល័យ តែ​មិ​ន​ភ្លេច​ប្រទេស​ជាតិ​ នៅតែ​រក្សា​ឧត្តម​គតិ​ស្នេហាជាតិ​ និង​ស្រលាញ់​វប្បធម៌ជាតិ​ ហើយ​សកម្ម​ចូលរួម​ផ្សាយ​ពី​ វប្បធម៌ខ្មែរ​ ទុក​ជា​កេរដំណែល​ សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ។

Share.