បាត់ដំបង ៖ រថយន្តកាមរីមួយគ្រឿង ខណៈដែលកំពុងបើកបរ ស្រាប់តែភ្លើងឆាបឆេះចេញពីផ្នែកម៉ាសុីន កាន់តែខ្លាំងឡើង សន្ធោសន្ធៅ អ្នកបើកបរចុះរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវក្រវ៉ាត់ក្រុង ចំណុចក្រុមទី៣ ភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងខាងលើ ម៉ាកកាមរី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2E-9282 បើកបរល្បឿនលឿនតាមផ្លូវក្រវ៉ាត់ក្រុង ស្រាប់តែហុយផ្សែងឆាបឆេះចេញជាអណ្តាតភ្លើង ពីផ្នែកខាងមុខ កាន់តែខ្លាំងឡើង អ្នកបើកបរចុះគេចខ្លួនបាត់ ។

ហេតុការណ៍ខាងលើកើតឡើងភ្លាមៗ កម្លាំងសមត្ថកិច្ច បងប្អូនប្រជាពលរដ្ឋ រថយន្តពន្លត់អគ្គិភ័យមួយគ្រឿង បាញ់ទឹកពន្លត់ភ្លើង រថយន្តរងខូចខាតខ្ទេច សល់តែគ្រោងដែក ៕

អត្ថបទ: តាតុងសែនជ័យ

Share.