សៀមរាប ៖ រថយន្តLexus RX330 មួយគ្រឿង បើកលឿនជ្រុលបុកម៉ូតូសណ្តោងរុឺម៉ក ខ្ទាតទៅបោកផ្ទប់ដើមឈើ បណ្តាលឱ្យព្រះសង្ឃ៤អង្គរងរបួស ជនបរទេសម្នាក់ របួសធ្ងន់ និងអ្នកបើករុឺម៉ក រងរបួសស្រាល កាលពីវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវទៅភ្នំបូក ត្រង់ចំណុចខាងកើតប្រាសាទបន្ទាយសំរ៉ែ ២០០ម៉ែត្រ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ម៉ូតូសណ្តោងរុឺម៉ក បើកបរដោយបុរសម្នាក់ ដឹកព្រះសង្ឃ៤អង្គ និងជនបរទេសម្នាក់ ធ្វើដំណើរទេសចរណ៍ ស្រាប់តែរថយន្តបង្ក ម៉ាកLexus RX330 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AG-0486 បើកបរដោយបុរសម្នាក់ លឿនជ្រុលទៅបុក ខ្ទាតទៅផ្ទប់នឹងដើមឈើ បណ្តាលឱ្យរងរបួស ព្រះសង្ឃ៣អង្គ និងជនបរទេស១នាក់ រងរបួសធ្ងន់ ចំណែកព្រះសង្ឃ១នាក់ និងអ្នកបើករុឺម៉កម្នាក់ទៀត រងរបួសស្រាល ។

តាមប្រភពព័ត៌មានមួយផ្សែងទៀតបានឱ្យដឹងថា រថយន្តដែលបើកបុកម៉ូតូរ៉ឺម៉ក់នោះគឺជារបស់ លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរងទទួលផែនដឹកនាំការិយាល័បច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

ក្រោយកើតហេតុ ព្រះសង្ឃរងគ្រោះ និងជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកមធ្យោបាយ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការខេត្ត រង់ចាំដោះស្រាយគ្នាពេលក្រោយ ៕

អត្ថបទ÷តាតុងសែនជ័យ

Share.