Tiffy Army FC ជាក្រុមម្ចាស់ផ្ទះតែមួយ ដែល​រក​បាន​ជ័យ​ជម្នះលើគូប្រកួត ខណ:ព្រៃវែង និងអង្គរថាយហ្គឺរ សុទ្ធតែរង់បរាជ័យនៅ​លើទឹក​ដី​ខ្លួនឯង នៅក្នុង​ការ​ប្រកួតចុង​ក្រោយ​ ក្នុង​វគ្គ​ជម្រុះជុំទី៣ សប្ដាហ៍ទី២៧ នៃពានរង្វាន់លីគកំពូលកម្ពុជា​ Cambodian Premier League រដូវកាល ២០២៣-២៤ នៅថ្ងៃអាទិត្យ ទី២១ មេសានេះ។

លទ្ធផលប្រកួតថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤៖

  • ព្រៃវែង ១-៤ វិសាខា នៅកីឡដ្ឋានខេត្តព្រៃវែង
  • អង្គរថាយហ្គឺរ ០-១ ណាហ្គាវើលដ៍ នៅកីឡដ្ឋានហនុមាន
  • Tiffy Army ៣-២ ISI ដង្កោសែនជ័យ ម៉ោង នៅកីឡដ្ឋានស្តាតចាស់។

ដោយឡែក​សម្រាប់ម្ចាស់ផ្ទះ​គិរីវង់​សុខសែនជ័យ ក៏បានបរាជ័យ​ក្រោមថ្វីដៃភ្នំពេញក្រោន និងបឹងកេត បាន​ត្រឹមស្មើជាមួយព្រះខ័នរាជស្វាយរៀង កាលពីថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤។

  • គិរីវង់សុខសែនជ័យ ១-៤ ភ្នំពេញក្រោន
  • បឹងកេត ៣-៣ ព្រះខ័នរាជស្វាយរៀង

បញ្ចប់ការចុងក្រោយនៃជុំទី៣ បាន​រកឃើញហើយ គឺអង្គរថាយហ្គឺរ ក្រោយបរាជ័យក្នុងជំនួបណាហ្គាវើលដ៍៕

Share.