ភ្នំពេញ៖ យុវជនមួយក្រុមបើករថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿន ដល់ផ្លូវបំបែកជាបួន ជ្រុលទៅបុកចំពាក់កណ្ដាលកង់បីឥណ្ឌាមួយគ្រឿង បណ្ដាលឲ្យក្រឡាប់ រងរបួសធ្ងន់ស្រារហូតដល់ទៅ៣នាក់ វេលាម៉ោង ០៥:០០ទាបភ្លឺ ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅក្រោយវត្តមហាមន្រ្តី សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

យោងទៅតាមប្រភពព័ត៌មានពីទីតាំងកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជនមួយក្រុម បេីករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Mercedes ពណ៌ស ដែលមានពាក់ស្លាកលេខ ភ្នំពេញ 2BX- 2819 ដែលបើកបរទៅដៅពីលិចទៅកើត ស្រាប់តែមកដល់ផ្លូវចំណុចបំបែកជាបួន ក៏ទៅបុកហ្នឹងកង់បីឥណ្ឌាមួយគ្រឿង ដែរពាក់ស្លាកលេខ ភ្នំពេញ 1HA- 8271 ដែលបើកបរទិសដៅពីយើងទៅត្បូង បណ្ដាលឲ្យកង់បីឥណ្ឌាខាងលើ ក្រឡាប់ រងរបួសលោកយាយពីរនាក់ និងអ្នកបើកបរម្នាក់។

ក្រោយនៅពេលកើតហេតុ អ្នកបើកបររថយន្តបានចាកចេញពីទីតាំងកន្លែងកើតហេតុ ចំណែកឯអ្នករងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី ចំពោះរថយន្ត និងកង់បីឥណ្ឌា ទៅបានសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងនគរបាលរាជធានីភ្នំពេញ បានចុះមកវាល់វែងរួចស្ទួចយកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.