បន្ទាយមានជ័យ៖ គួរឲ្យសង្វែកខ្លាំងណាស់ ក្មេងប្រុស១នាក់ បានលុងទឹកស្លាប់ ក្រោយពីចុះរាវលៀសនៅអាង តាឆាយ ហើយក៏ស្រាប់តែរអិលជើងធ្លាក់ចូលរណ្តៅ ស្ថិតនៅក្នុងភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។

ប្រភពព័ត៌មានពីស្រ្តៅម្នាក់ត្រូវជាម្តាយមីងក្មេងរងគ្រោះបានឱ្យដឹងថា សពមានឈ្មោះ វឿន សារ៉ាត់ ហៅថេប ភេទប្រុស អាយុ ១២ឆ្នាំ មុខរបរសិស្ស រស់នៅភូមិ ឃុំកើត ហេតុខាងលើ ហើយនៅវេលាម៉ោង១១ កូន និងក្មួយរបស់របស់ខ្លួនមានគ្នាសរុប៥នាក់ បាននាំគ្នាទៅរាវលៀស នៅអាងតាឆាយ ដោយបាត់ កូនយូពេកនៅម៉ោង១៣ និង១០នាទី រូបខ្លួន និងម្តាយ បានជិះម៉ូតូទៅរក នឹងបាននៅរាវលៀសជាមួយគ្នារហូតដល់ម៉ោង១៤និង៣០នាទី ទើបក្មួយរបស់ខ្លួន ឈ្មោះ វឿន សារ៉ាត់ បានរអិលជើងធ្លាក់ទៅរណ្តៅជ្រៅ ជាមួយកូនរបស់ខ្លួនអាយុ១៤ឆ្នាំ តែកូនរបស់ខ្លួនបានស្ទុះ ហែលមកច្រាំងផុត នៅសល់តែឈ្មោះ វឿន សារ៉ាត់ ពុំចេះហែលទឹកបណ្តាលអោយលិចចូលទៅក្នុងទឹក ដោយរូបខ្លួននៅឆ្ងាយទៅជួយពុំទាន់ ក្រោយមកក៏បានទៅហៅ ឪពុករប ស់សពឲ្យមកជួយរាវរក ឃើញហើយស្រង់មកលើគោក រួចបានបញ្ជូនទៅសង្គោះនៅមន្ទីពេទ្យបង្អែកស្រុកថ្មពួក។ពេលទៅដល់ លោកគ្រូពេទ្យបានបញ្ជាក់ថា សពពិតជាបានស្លាប់ ដោយសារលង់ទឹក ហើយស្លាប់មុនពេលបញ្ជូនដល់មន្ទីរពេទ្យ រួចហើយឪពុកម្ដាយសព ក៏បានបញ្ជូនកូនត្រឡប់ទៅផ្ទះវិញ។

ក្រោយពីទទួលបានព័ ត៌មានកម្លាំងសមត្ថកិច្ចក៏បា នចុះទៅដល់ផ្ទះសព ហើយបានធ្វើការពិនិត្យសព ពុំឃើញ មានស្លាកស្នាមអ្វីពាក់ព័ន្ធនឹ ងករណីឃាតកម្មឡើយ រួចប្រគល់សពទៅឲ្យសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.