បេតិកភណ្ឌ៖ អណ្ដើក​ថ្មភក់​ ១​ ក្បាល​ នៅ​ប្រាសាទ​បាយ័ន​ ​ត្រូវបាន​ប្រគល់​និងនាំ​​យក​ទៅ​រក្សា​ទុក​នៅ​សារមន្ទីរ​ជាតិ​ព្រះនរោត្តមសីហនុ​-អង្គរ​។

នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ផ្នែកនីតិវិធី និងកម្លាំងប៉ុស្តិ៍ការពារទី១០ សហការជាមួយភ្នាក់ងារអាជ្ញាធរជាតិអប្សរាចុះទៅប្រាសាទបាយ័ន ស្ថិតនៅភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប ដើម្បីធ្វើការប្រគល់ទទួលរូបអណ្ដើកចំនួន ០១ ធ្វើពីថ្មភក់ មានទំហំៈបណ្តោយ៥៧ស.ម ទទឹង៤៣ស.ម និងកម្រាស់២១ស.ម ដែលក្រុមគម្រោងអាជ្ញាធរជាតិអប្សរា បានកំណាយរកឃើញត្រង់ចំណុច កណ្តាលស្រះទឹកខាងកើតឆៀងខាងជើង ក្នុងជម្រៅដី១,៥០ម៉ែត្រ ។

សូមបញ្ជាក់ជូនថា វត្ថុបុរាណខាងលើនេះលោក ស្រ៊ុន តិច មន្ត្រីបច្ចេកទេសក្រុមគម្រោងអាជ្ញាធរជាតិអប្សរា ប្រគល់ឱ្យលោក ឈូក សុម៉ាឡា មន្ត្រីចុះបញ្ជីសារពេីភណ្ឌនៃអាជ្ញាធរជាតិអប្សរា យកទៅរក្សាទុកនៅ សារមន្ទីរជាតិព្រះនរោត្តមសីហនុ-អង្គរ៕

Share.