ទីបំផុតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ បានឈានដល់ការប្រកួត៤ក្រុមចុងក្រោយ Top4 ក្រោយបញ្ចប់ជុំទី៣ កាលពីថ្ងៃអាទិត្យ ទី២១ ខែមេសា។

ការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៣/២៤ បានបញ្ចប់ជុំទី៣រួចរាល់ហើយកាលពីពេលកន្លងទៅ ដោយបានរកឃើញ៤ក្រុម ឡើងទៅលេង TOP4  រួមមាន៖ ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន វិសាខា និង បឹងកេត ។

  1. ព្រះខ័នរាជស្វាយរៀង ២៧ប្រកួត ឈ្នះ២២ ស្មើ៣ និងចាញ់២ មាន៦៩ពិន្ទុ
  2. ភ្នំពេញក្រោន ២៧ប្រកួត ឈ្នះ២០ ស្មើ៤ និងចាញ់៣ មាន៦៤ពិន្ទុ
  3. វិសាខា ២៧ប្រកួត ឈ្នះ១៤ ស្មើ២ និងចាញ់១១ មាន៤៤ពិន្ទុ
  4. បឹងកេត ២៧ប្រកួត ឈ្នះ១១ ស្មើ៨ និងចាញ់៨ មាន៤១ពិន្ទុ។

កម្មវិធីប្រកួតវគ្គ Top4

យោងតាមបទបញ្ជានៃការប្រកួតក្រុមតំបន់ TOP4 គឺ ក្រុមលេខ១ ត្រូវ ប៉ះក្រុមលេខ៤ និង ក្រុមលេខ២ ត្រូវប៉ះលេខ៣ ហើយក្រុមណាដែលធ្លាប់បានធ្វើជាម្ចាស់ផ្ទះ២ដងមកគឺត្រូវប្ដូរទៅលេងក្រុមដែលធ្វើម្ចាស់ផ្ទះបានតែ១ដងវិញ។

គួរបញ្ជាក់ឱ្យដឹងផងដែរថាពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premire League បានចាប់ផ្តើមការ ប្រកួតតាំងពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ប្រើរយៈពេលចំនួន ៣០សប្តាហ៍ ខណៈជើងឯកឆ្នាំ​ចាស់​គឺបានលើក្រុមបាល់ទាត់ភ្នំពេញក្រោន៕

Share.