ភ្នំពេញ÷រថយន្ដហ្វតមួយគ្រឿង រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ក្រោយបើកបុកក្បាលាគពុះចែកទ្រូងផ្លូវ នៅតាមបណណ្ដោយផ្លូវម៉ៅសេទុង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩:៤៥ាទីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមប្រភពនៅកន្លែងកើតហេតុបានឪ្យដឹងថា នៅមុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្ដហ្វតមួយគ្រឿង ពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ 2BX-6281 ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងមកត្បូង លុះធ្វើដំណើរមកដល់ចំណុចស្ដុបផ្សារដើមគ កែងជាមួយផ្លូវលេខ១៣៦ ក៏រ៉េចង្កូតទៅបុក្បាលនាគពុះចែកទ្រូងផ្លូវខូចខាតមួយកង់ ឯរថយន្ដបង្ករងការខូចខាតផ្នែកខាងមុខ ដោយបុកគៀបជាប់ជាមួយក្បាលនាគ តែសំណាងល្អមិនបង្កឪ្យមានអ្នករងរបួសនោះទេ។

ក្រោយពីកើតហេតុក៏មានវត្តមានសមត្ថកិច្ច ជំនាញនរគបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវ៉ាវែង រួចស្ទួចរថយន្ដបង្ករយកទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់ ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

អត្ថបទ÷ ត្រយងតូច

Share.