កណ្តាល÷ ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីទាញកាំបិតកាប់ស្រ្តីម្នាក់ ឪ្យរបួស ព្រោះតែមកជេប្រមាថខ្លួនកាលពី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១១:៤៥នាទី នៅចំណុច៖ ភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះ ម៉េត សុខឡេង ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិកំពងទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ (មានរបួសស្មាខាងស្តាំដេរចំនួន២៧ថ្នេរ) ។ចំណែកជនសង្ស័យឃាត់ខ្លួនបានឈ្មោះ ទិត្យ ចាន់តូច ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តុការ មានទីលំនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។



តាមសមត្ថកិច្ចបានឪ្យដឹងថា ជនសង្ស័យ និងជនរងគ្រោះមានទំនាក់ទំនងស្នេហាគ្នារយៈពេល០២ឆ្នាំជាងមកហើយ តាមរយៈហ្វេសប៊ុក និងតេតាមលេខទូរស័ព្ទ។
លុះនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១១:៤៥នាទី ជនសង្ស័យកំពុងតែបោកខោអាវនៅផ្ទះរបស់ខ្លួន នៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ខណៈនោះជនរងគ្រោះក៏បានជិះម៉ូតូ ជាមួយមិត្តភក្តិ ទៅសួរ និងជេរជនសង្ស័យថា ថាបាននិយាយរឿងអីខ្លះប្រាប់ប្រពន្ធហែង ទើបបានជាប្រពន្ធខ្លួនឆាតមកជេរអញចឹង តែជនសង្ស័យមិនបាននិយាយអ្វីទៅជនរងគ្រោះទេ រួចក៏បានដើរចូលទៅក្នុងផ្ទះ ។

ដោយសារតែខឹងជនរងគ្រោះជេរប្រមាថមកលើខ្លួន ជនស្ស័យក៏បានកាន់កាំបិតផ្គាក់ចេញពីក្នុងផ្ទះ មកកាប់ទៅលើជនរងគ្រោះ ០១កាំបិតផ្គាក់ ត្រូវចំស្មាខាងស្តាំបណ្តាលឱ្យរងរបួសចេញឈាម ហើយជនរងគ្រោះក៏បានមកប្ដឹងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ បានចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងខាងលើយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។


ក្រោយឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានកាប់ទៅលើជនរងគ្រោះត្រូវចំស្មាខាងស្តាំបណ្ដាលរងរបួសពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីធ្វើការសាកសួរនាំកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ÷កណ្តាល

Share.