បាត់ដំបង÷ រថយន្តសេរីទំនើបមួយគ្រឿងម៉ាក Tuntra ខណ:បើកឆ្លងកាត់ផ្លូវរថភ្លើង ចំពេលរថភ្លើងមកដល់បុកប៉ើងធ្លាក់ចូលប្រឡាយខូចខាតយ៉ាងធ្ងន់ធ្ងរ និងមនុស្សរងរបួសស្រាលចំនួន៣នាក់។

ប្រភពប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើង និងរថយន្តនេះបានបង្កឡើងនៅអំឡុងម៉ោងជិត ៥:០០នាទីល្ងាច ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៤ ឋិតក្នុងភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តTUTRA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BS-8913 បើកដោយបុរសម្នាក់ ឈ្មោះ ហុង ចាន់រិទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំ រួមដំណើរជាមួយ៣នាក់ទៀត ពីត្បូងទៅជើង ឆ្លងផ្លូវដែក សនរាប់តែរថភ្លើងខ្សែដឹកប្រេង បើកពីកើតទៅលិច បុករុញប៉ើងក្រឡាប់ធ្លាប់ចូលក្នុងប្រឡាយ សំណាងល្អ អ្នកបើកបររថយន្ត និងអ្នករួមដំណើររងរបួសស្រាល។

ក្រោយជួបគ្រោះថ្នាក់ភ្លាមៗជនរងគ្រោះទាំង ៣នាក់ត្រូវសមត្ថកិច្ចនាំទៅកាន់ការិយាល័យជំនាញដើម្បីធ្វើកំណត់ហេតុពាក់ព័ន្ឋ ហើយបានស្ទួចយករថយន្តយកទៅរក្សាទុកផងដែរ៕

អត្ថបទ៖ ដំបងក្រញូង

Share.