ក្រុមវិសាខា បានក្លាយជាម្ចាស់ជើង​ឯកនៃពានរង្វាន់  Wurkz Special volleyball 4×4 ក្រោយឈ្នះលើ​ក្រុមក្រសួងមហាផ្ទៃ ដោយលទ្ធផល ៣សិតទល់នឹង១ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងសាលកីឡដ្ឋានជាតិអូឡាំពិក។

ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋ​មន្រ្តី​ក្រ​សួង​មហាផ្ទៃ និង​ជា​ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានអញ្ជើញចូល​រួមកម្មពិធីបិទពាន​រង្វាន់​បាល់​ទះ និង​ប្រគល់​ពានរង្វាន់​ម្ចាស់ជ័យលេភី រួមទាំងជើងឯករងដោយក្នុងនោះ សមាគមបាល់ទះវិសាខា A ទទួល​បាន​ជ័យ​​លា​ភី​លេខ១ ទទួលបានមេដាយមាស និងថវិកា ចំនួន ៥០លានរៀល។

សមាគមបាល់ទះក្រសួងមហាផ្ទៃ A ទទួលបានជ័យលាភីលេខ២ ទទួលបានមេដាយប្រាក់ និងថវិកា ចំនួន ២០លានរៀល

ក្លិបកីឡាបាល់ទះកងពលធំអន្តរាគមលេខ៣ ទទួលបានជ័យលាភីលេខ៣ ទទួលបានមេដាយសំរឹទ្ធិ និងថវិកា ចំនួន ១២លានរៀល

ដោយលែកសម្រាប់ពានរង្វាន់ឯកត្តជនវិញឃើញថា៖

  • Best setter/អ្នកលើកល្អជាងគេ បានទៅលើកីឡាករ សួន ចាន់ណារ៉ូ
  • Best Blocker/អ្នកធ្វើរនាំងល្អជាងគេ បានទៅលើកីឡាករ មឿន ម៉េងឡាយ
  • Best Spiker/អ្នកប្រយុទ្ធល្អជាងគេ បានទៅលើកីឡាករ គួន មុំ
  • Best Sever/អ្នកវាយសេវ៉ាល្អជាងគេ បានទៅលើកីឡាករ សឿន ហេង
  • The Most Valuenle Player/អ្នកប្រយុទ្ធល្អជាងគេ បានទៅលើកីឡាករ គួន មុំ

សូមរំលឹកដែរថា សម្រាប់ក្រុមទាំង១៥ ដែលបានចូលរួមប្រកួតគឺបានចាប់ឆ្នោតជា៤ពូល ក្នុង១​ពូល​មានក្រុម តែពូល D មាន៣ក្រុម ប្រើប្រាស់រូបមន្តសន្សំពិន្ទុ យក៤ក្រុមឡើងមកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រួច​បន្ត​ប្រកួតដល់វគ្គផ្តាច់ព្រ័ត្រ។

ពានរង្វាន់ Wurkz Special volleyball 4×4 ឆ្នាំ២០២៤ បានចាប់ផ្តើមការប្រកួតជុំផ្តាច់ព្រ័ត្រ នៅថ្ងៃ២២ ខែមេសា នឹងបានបិទបញ្ចប់ជាផ្លូវការនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ៕

Share.