តារា​ឯក​ប្រុស​ស្រី​ល្បី​ពី​រ​ដួង​គឺ​បុរស​សង្ហា​ លោក សេង មង្គល និង​កញ្ញា​រូប​ស្រស់​ កញ្ញា ហ៊ិន ចាន់នីរ័ត្ន នឹង​ចាប់​គូ​គ្នា​ Live ផ្ទាល់​លើ​ហ្វេសប៊ុក​ជួប​សំណេះសំណាល​ជាមួយ​នឹង​អ្នក​គាំទ្រ​របស់​អ្នក​ទាំង​ពីរនៅ​វេល​ាម៉ោង​៨​យប់​នេះ​។

យោង​តាម​ការ​បង្ហោះ​ពី​លោក សេង មង្គល កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២១ កន្លង​ទៅ​លោក​បាន​ចែក​រំលែក​ដំណឹង​ដ៏​រីករាយ​សម្រាប់​អ្នក​និយម​គាំទ្រ​រឿង​ភាគ​ខ្មែរ ​ពិសេស​អ្នក​គាំទ្រ​រឿង​ «ទាសី​បេះដូង» ជារឿង​ដែល​លោក​សម្ដែង​ជា​គូ​​នឹង​កញ្ញា​ ហ៊ិន ចាន់នីរ័ត្ន​ ឱ្យ​បាន​ជ្រាប​ថា​លោក និង​ ដៃគូ​សម្ដែង​ដ៏​ស័ក្ដិសម​ នឹង​ Live ផ្ទាល់​លើ​ Facebook U.ME Cosmetic វេលា​ម៉ោង​៨​ យប់​ថ្ងៃ​ទី​២៥ ខែ​សីហា​ នេះ​។

ខណៈ​ដែល​កញ្ញា​ ហ៊ិន ចាន់នីរ័ត្ន​ នៅ​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ២០២១ ក៏​បាន​​ចែក​រំលែក​សំណេរខាងលើ​របស់​លោក​ សេង មង្គល សុំឱ្យ​អ្នក​គាំទ្រ​កុំ​ភ្លេច​ចូលរួម​ការ​ Live ផ្ទាល់​រវាងអ្នក​ទាំងពីរ​ផង​ដែរ។

គួរ​ដឹង​ថា​លោក សេង មង្គល និង​ កញ្ញា ហ៊ិន ចាន់នីរ័ត្ន​ ត្រូវ​បាន​អ្នក​គាំទ្រ​ពេញ​ចិត្ត​ចិត្ត​ពេញ​ថ្លើម​ ហើយ​ចាត់​ទុក​ជា​គូ​ដ៏​ស័ក្ដិសម​រហូត​មាន​អ្នក​ចង់​ឱ្យ​សម្ដែង​ជាមួយ​គ្នា​ជា​ច្រើន​រឿង​ថែម​ទៀត​ ចំណែក​អ្នក​ខ្លះ​ទៀត​ស្រមៃ​ចង់​ឱ្យ​អ្ន​កទាំង​ពីរ​សេពគប់​គ្ន​ាជាមគូស្នេហ៍​ក្នុង​ជីិវិត​ពិត ឬ​រៀបការ​ជា​ស្វាមី​ភរិយា​ទៀត​ផង​៕​

Telegram-Troryorng

Share.