ភ្នំពេញ÷ ផ្ទះខ្នងឈើលើថ្មក្រោម ត្រូវអគ្គិភ័យលៀបត្របាក់ស្ទើរអស់ទាំងស្រុង ដោយមិនទាន់ដឹងមូលហេតុ កាលពីវេលាម៉ោង១២:៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមប្រភពពីម្ចាស់ផ្ទះបានឱ្យដឹងថា នៅមុនកើតហេតុ ខ្លួនបានចាក់សោទ្វាចូលសំរាកដូចសពមួយដង ស្រាប់តែនៅម៉ោងកើតហេតុ ខ្លួនធំក្លិឈ្ងៀម នឹងមានផ្សែងខ្មួលខ្មាញ់ឡើង អណ្ដាតភ្លើងចាប់ផ្ដើមឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង រួចបានរាយការណ៍ទៅសមត្ថកិច្ច ចេញរថយន្ដអគ្គិភ័យ មកអន្ដរាគមន៍ភ្លាមៗ។

ក្រោយពីសមត្ថកិច្ច សមត្ថកិច្ចបានមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការបាញ់ពន្លត់អស់ជាច្រើនរថយន្ដទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។ ជុំវិញហេតុការណ៍នេះ មិនទាន់មិនបង្កឱ្យមានអ្នករងរបួសនោះទេ ចំពោះមូលហេតុនៃការឆាបឆេះ នរគបាលបានសន្និដ្ឋានជាជំហានដំបូងថា ដោយសារឆ្លងចរន្ដអគ្គិបែកផ្កាភ្លើង ឆាបឆេះផ្ទះមួយខ្នងប្រភេទឈើលើថ្មក្រោម៕

អត្ថបទ៖ ត្រយងតូច

Share.