ក្លិបបាល់ទះ Win Streak ម្ចាស់ជើងឯកលីគបាល់ទះតៃវ៉ាន់ Enterprise Volleyball League រដូវកាល ២០២៣-២៤ បង្កើតពានរង្វាន់មួយឈ្មោះថា Win+ Steak Volleyball Invitational ហៅកាត់ (WSVI) Tournament នៅទីក្រុង Taichung ឆ្នាំ ២០២៤។

ខណ:ក្លិបបាល់ទះវិសាខា ម្ចាស់ជើងឯក Wurkz Special volleyball 4×4 ឆ្នាំ២០២៤ ក៏មានឈ្មោះចូលរួមប្រកួត ដោយគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ខាងមុននេះ។

សម្រាប់ក្រុមចូលរួមទាំង៨មានដូចជា៖

  • វិសាខា របស់កម្ពុជា
  • Flying Falcon របស់ម៉ាឡេស៊ី
  • Nature Med Club របស់ម៉ុងហ្គោលី
  • Win Streak របស់តៃវ៉ាន់
  • Long my Construction របស់តៃវ៉ាន់
  • Saitama Azalea របស់ជប៉ុន
  • Australian Volleyball Academy របស់អូស្រ្តាលី
  • Thành Phố Hồ Chí Minh របស់វៀតណាម។

គួរដឹងថាកីឡាករ វឿន វាសនា បានផ្លាស់ទៅចូលរួមជាមួយក្លិបបាល់ទះ Win Streak ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិបបាល់ទះវិសាខា ក្នុងកិច្ចសន្យារយ:ពេល ២ឆ្នាំ៕

Share.