ជំងឺកូវីដ១៩ កំពុងរាំងខ្ទប់មនុស្សឲ្យស្ថិតនៅក្នុងផ្ទះ ឬនៅកន្លែងធ្វើចត្តាឡីស័ក ដែលធ្វើឲ្យមនុស្សគ្រប់គ្នា មានបញ្ហាផ្លូវអារម្មណ៍ ហើយឈានដល់វិបត្តិផ្លូវចិត្តក៏មាន។ បើទោះមិនមានជំងឺកូវីដ១៩ ជាទូទៅ សុខភាពផ្លូវចិត្តក៏អាចកើតមានដែរ តាមរយៈរឿងរ៉ាវជុំវិញខ្លួនយើងជាច្រើន ដូចជាបញ្ហាការងារ គ្រួសារ ស្នេហា…ទាំងអស់នេះ នឹងធ្វើឲ្យមានបញ្ហាដល់សុខភាពផ្លូវចិត្ត ប្រសិនបើទម្លាប់រស់នៅប្រចាំថ្ងៃធ្វើមិនបានល្អ។ សុខភាពផ្លូវចិត្តល្អ គឺជាផ្នែកមួយសំខាន់ នៅក្នុងការមិនធ្វើឲ្យមានវិបត្តិសុខភាពផ្លូវចិត្ត។ តើធ្វើយ៉ាងណាដើម្បីឲ្យសុខភាពផ្លូវចិត្តរបស់យើង ទទួលបាននូវសុខភាពផ្លូវចិត្តល្អ និងជៀសផុតពីជំងឺផ្លូវចិត្ត?  នេះគឺជាគន្លឹះទាំង ៧ សម្រាប់កសាងសុខភាពផ្លូវចិត្តឱ្យល្អ ដែលមានដូចខាងក្រោមនេះ ៖

១. កសាងទំនាក់ទំនង៖ ការមានទំនាក់ទំនងល្អជាមួយមនុស្សដ៏ទៃ គឺជាកត្តាសំខាន់បំផុត ដែលរួមចំណែកដល់អារម្មណ៍សុខុមាលភាព។ នេះអាចរាប់បញ្ចូលទាំងគ្រួសារមិត្តភក្តិ អ្នករួមការងារ និងអ្នកផ្សេងទៀត នៅក្នុងសហគមន៍។ ការវិនិយោគពេលវេលា និងថាមពលក្នុងទំនាក់ទំនងរបស់អ្នកអាចនាំឱ្យមានអត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នក ទាំងកិច្ចការសង្គម និងផ្លូវអារម្មណ៍។

២. ការហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណត្រូវបានបង្ហាញថាបង្កើនសុខុមាលភាពក៏ដូចជាកាត់បន្ថយរោគសញ្ញា នៃជំងឺធ្លាក់ទឹកចិត្ត និងថប់បារម្ភ។ សុខភាពផ្លូវកាយល្អទាក់ទងនឹងសុខភាពផ្លូវចិត្តល្អប្រសើរដូច្នេះរបបអាហារ ដែលមានសុខភាពល្អចៀសវាងការសេពគ្រឿងស្រវឹង ឬគ្រឿងញៀន ។ អ្វីដែលកាន់តែពិសេសនោះ គឺការពិនិត្យសុខភាពជាទៀងទាត់ជាមួយគ្រូពេទ្យ។

3. អភិវឌ្ឍការដឹងគុណ៖ រាប់នូវគុណសម្បត្តិ និងការដឹងគុណអ្នកដទៃ។ ព្យាយាមរក្សានូវទម្លាប់ចេះថ្លែងអំណរគុណសម្រាប់អ្នកដទៃ ហើយត្រូវកត្រារាល់ចំណុចវិជ្ជមានជាប្រចាំថ្ងៃ ឲ្យបាន៣ ក្នុង១ថ្ងៃ ដែលវាជាផ្នែកមួយសំខាន់ធ្វើឲ្យផ្លូវចិត្តរបស់យើងល្អ។ កត្តាទាំងនេះ សំខាន់ណាស់ធ្វើឲ្យអារម្មណ៍ និងសុខភាពផ្លូវស្រស់ថ្លា។

4. កំណត់អត្តសញ្ញាណ និងប្រើប្រាស់ចំណុចខ្លាំងរបស់អ្នក

យើងទាំងអស់គ្នាមានចំណុចខ្លាំង និងចំណុចខ្សោយខុសៗគ្នា ប៉ុន្តែការស្វែងរកអ្វីដែលអ្នកពិតជាពូកែ និងប្រើទេពកោសល្យទាំងនោះ អាចបង្កើនសុខុមាលភាព។ ការប្រើប្រាស់ចំណុចខ្លាំងរបស់អ្នកដើម្បីជួយអ្នកដទៃ ឬចូលរួមក្នុងសហគមន៍បង្កើតបានជាលទ្ធផលល្អសម្រាប់ខ្លួនយើងផង និងសង្គមជាតិផង។ លទ្ធផលទាំងនេះ នឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្អ។

5. ផ្តល់ឱ្យអ្នកដទៃ

ការចូលរួមវិភាគទានដល់សហគមន៍ វាមានសារៈសំខាន់នៅក្នុងការបង្កើនសុខុមាលភាពសង្គម។ មនុស្សជាច្រើនមានអារម្មណ៍ថា បានចូលរួមចំណែកតាមរយៈការងារ ដែលមានអត្ថន័យ ប៉ុន្តែនេះក៏អាចមានន័យថាការស្ម័គ្រចិត្តជួយអ្នកជិតខាង ឬធ្វើសកម្មភាពសប្បុរសតូចៗផងដែរ។ ចំណាយពេលខ្លះ ដើម្បីធ្វើអ្វីដែលអ្នកពេញចិត្ត។ ព្រឹត្តិការណ៍រីករាយអាចនាំឱ្យមានអារម្មណ៍វិជ្ជមាន ដែលអាចលុបចោលអារម្មណ៍អវិជ្ជមាន។

6. ភាពខាងវិញ្ញាណ ឬសាសនា

សម្រាប់មនុស្សមួយចំនួនការចូលរួមក្នុងការប្រព្រឹត្តិខាងវិញ្ញាណ ឬខាងសាសនាអាចជួយលើកកម្ពស់សុខុមាលភាពជួយដោះស្រាយភាពតានតឹង និងកាត់បន្ថយរោគសញ្ញានៃជំងឺផ្លូវចិត្ត តាមរយៈការជឿលើការចេះអត់ឱន អធ្យាស្រ័យគ្នាទៅវិញទៅមក និងការសមាធិ ជាដើម។ នេះអាចរួមបញ្ចូលទាំងសហគមន៍ នៃជំនឿការធ្វើសមាធិការឬ ឬការអនុវត្តន៍ដូចជា យូហ្គា និងហាត់ តៃជី ជាដើម។

7. ស្វែងរកជំនួយ

ប្រសិនបើប្រិយមិត្តបានអនុវត្តន៍ នូវវិធានខាងលើហើយ ប៉ុន្ដែអារម្មណ៍ និងផ្លូវចិត្តរបស់នៅតែមានស្ថានភាពតានតឹង និងថប់បារម្ភ ក្នុងរយៈពេលវែង កុំបណ្ដោយឲ្យវាធ្លាក់ទៅក្នុងស្ថានភាព នៃជំងឺផ្លូវចិត្ត ប្រិយមិត្ត ត្រូវតែស្វែងរកជំនួយស្មារតី នៃមិត្តភក្ដិ ដែលជឿទុកចិត្ត ឬក្រុមគ្រួសារ ជួយដោះស្រាយនូវបញ្ហានានា។ មួយទៀតដែលមិនអាចអត់បាន កុំភ្លេចទៅប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញខាងផ្លូវចិត្ត ដើម្បីទទួលបានសេវាប្រឹក្សា ឬថ្នាំរំងាប់អារម្មណ៍ តាមការណែនាំត្រឹមត្រូវ ពីគ្រូពេទ្យជំនាញ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

ប្រភព៖ healthydirect

Share.