បាត់ដំបង÷បុរស១នាក់ដើរឆ្លងកាត់អូរស្របពេលដែលទឹកអូរកំពុងហូរខ្លាំងបានរអិលជើងទឹកកួចហូរលិចបាត់ស្រមោល។

លោក សុង សុភ័ក្ត្រ អភិបាលស្រុកភ្នំព្រឹកបានប្រាប់ឲ្យដឹងនៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២១ នេះថា ករណីទឹកកួចហូរនាំ មនុស្សម្នាក់ទៅបាត់នេះបានកើតឡើង នៅត្រង់ចំណុចភូមិអន្លង់ក្រូច ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នាអំឡុងល្ងាច ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២១។

 ប្រជាពលរដ្ឋដែលបានបាត់ខ្លួនដោយសារទឹកកួចនេះមានឈ្មោះ ចាន់ ថន ភេទប្រុស អាយុ ៤៣ឆ្នាំនៅល្ងាចកើតហេតុជនរង គ្រោះឋិតក្នុងសភាពស្រវឹងស្រាផងបានដើរឆ្លងទឹកអូរដែលកំពុងហូរខ្លាំងសំដៅទៅផ្ទះចៃដន្យងក៏រអិលជើកធ្លាក់ចូលន្លែងទឹកជ្រៅក៏បណ្តាលឲ្យទឹកហូរនាំយកទៅបាត់ស្រមោល។

លោក សុង សុភ័ក្ត្រ អាជ្ញាធរដែនដីបានបន្តថា លោកបានប្រើប្រាស់មន្ត្រីស្រុក-ឃុំ រួមទាំងកងកម្លាំងផងដែរចុះរាវរុករក តាមបណ្តោយទឹកហូរក៏នៅមិនទាន់រកឃើញសាកសពជនរងគ្រោះនៅឡើយមកទល់រសៀលថ្ងៃទី ២៩ ខែសីហានេះ៕

អត្ថបទ: ព្រះអង្គខ្មៅ

Share.