ភ្នំពេញ៖ នៅវេលាម៉ោង11.30នាទីយប់ថ្ងែទី29 ខែសីហា ឆ្នាំ2021 មានហេតុការករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តពីគ្រឿងបានបុកគ្នាពេញទំហឹង ដែលហេតុការនេះស្ថិតនៅសង្កាត់ទន្លេបាកសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមការបញ្ចាក់ពីប្រជាពលរដ្ឋបានអោយដឹងថារថយន្តពណ៍ស របស់ជនជាតិចិន ពាក់ស្លាកលេខភ្នំពេញ 2BH 1623 បើកបរពីទិសដៅពីលិចទៅកើត រីឯរថយន្តម៉ាកបាឡែនពណស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AA 5448  បើបរពីទិសដៅពីត្បូងទៅជើងលុះមកដល់ចំនុចកើតហេតុជិតមុខណាហ្គាល រថយន្តជនជាតិចិនក៍បានជ្រុលទៅបុករថយន្តបាឡែនបណ្តាលអោយរងការខូចខាតទាំងសង់ខាង។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានមកដល់ទុកពេលអោយភាគីទាំងពីចរចារគ្នាសិនបើមិនត្រូវគ្នាទេសមត្ថកិច្ចនិងធ្វើការវាស់វែងយករថយន្តទាំងពីរយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ក្រុងដើម្បីធ្វើការដោះស្រាយគ្នាបន្ត….៕

Share.