ក្រសួងសុខាភិបាល នាថ្ងៃទី៣០ ខែសីហាឆ្នាំ២០២១ក្រសួងនឹងអនុញ្ញាត ឲ្យសេវា សុខាភិបាល ឯកជន ដែលមានច្បាប់អនុញ្ញាតពីក្រសួង សុខាភិបាល មានសិទ្ធិផ្តល់ សេវាថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅតាមផ្ទះ ដោយត្រូវគោរព តាមលក្ខខណ្ឌចាំបាច់។

បើតាមក្រសួងសុខាភិបាល លក្ខខណ្ឌចាំបាច់ទាំងនោះរួមមាន៖

-មូលដ្ឋានសុខាភិបាលឯកជន ដែលមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល (មន្ទីរពេទ្យ មន្ទីរពហុព្យាបាល និងមន្ទីរ-សម្រាកព្យាបាល)។

-ត្រូវមាន គ្រូពេទ្យ និងបុគ្គលិកបានបណ្តុះបណ្តាល ត្រឹមត្រូវសម្រាប់ផ្តល់ សេវាថែទាំ ព្យាបាល អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល តាមផ្ទះ ពីក្រុមគ្រូបង្គោលថ្នាក់ជាតិ នៃក្រសួង សុខាភិបាល ។

-ក្រុមគ្រូពេទ្យទាំងនេះ ត្រូវបាន ចាត់ ដោយឡែកពីក្រុមគ្រូពេទ្យ ព្យាបាលអ្នកជំងឺធម្មតា ហើយក្រុមគ្រូពេទ្យ ទាំងនេះ ត្រូវធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ បន្ទាប់ពីបានថែទាំ ព្យាបាលអ្នក ជំងឺកូវីដ-១៩ ។

-ត្រូវត្រៀម ទុកជាមុន ក្នុងករណីជំងឺវិវត្តន៍ធ្ងន់ធ្ងរ ដោយធានា ឲ្យមានប្រព័ន្ធ បញ្ជូនជំងឺ តាមបទដ្ឋាន បច្ចេកទេស ត្រឹមត្រូវ ពីផ្ទះទៅសេវា សុខាភិបាលឯកជន ដែលមានច្បាប់អនុញ្ញាត ឲ្យផ្តល់ សេវាថែទាំព្យាបាល អ្នកជំងឺកូវដ-១៩ ឬសេវា សាធារណៈ ដែលមានព្យាបាលកូវីដ-១៩ ។

-ការផ្ដល់សេវាថែទាំ ព្យាបាល អ្នកជំងឺកូវដ-១៩ កម្រិតស្រាល នៅតាមផ្ទះ ត្រូវតែមានការ អនុញ្ញាត ពីអាជ្ញាធរមូលដ្ឋាន ចៅសង្កាត់ ឬមេឃុំ និងមន្ត្រីសុខាភិបាល នៃការិយាល័យ សុខាភិបាល ស្រុកប្រតិបត្តិ ដែលអ្នកជំងឺតាំងនៅ៕

Share.