ប្រជាកសិករបានប្រទះឃើញគ្រាប់កាំភ្លើងប្រភេទបាញ់គាំទ្រ ១គ្រាប់ ខណះគ្រឿងចក្រជីកដីធ្វើស្រះបង្កការភ្ញាក់ផ្អើលទាំងព្រឹក។

នគរបាលជំនាញគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង រួមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរម៉ាល់ សហការជាមួយមន្ត្រីរបស់អង្គភាពស៊ីម៉ាក់ បានចុះទៅរំដោះនាំយកគ្រាប់កាំភ្លើងប្រភេទធុនធ្ងន់ ១គ្រាប់បន្ទាប់ពីប្រជាកសិករប្រទះឃើញហើយបានរាយការណ៍មកដល់សមត្ថកិច្ចមូលដ្ឋាន កាលពីថ្ងៃទី ៣០ ខែ សីហា  ឆ្នាំ២០២១ ម្សិលមិញនេះ។​​

គ្រាប់យុទ្ធភ័ណ្ឌមិនទាន់់ផ្ទុះនេះ ជាប្រភេទគ្រាប់ UXO ១ គ្រាប់ទំហំ ១០៧ mm ត្រូវបានកសិករម្នាក់ឈ្មោះហ៊ាន គឹមសាន ភេទប្រុស  អាយុ ៣៨ ឆ្នាំ មានទីលំនៅក្នុងក្រុមទី ១២ ភូមិ បឹងរាំង សង្កាត់ អូរម៉ាល់ ក្រុងបាត់ដំបង បានប្រទះឃើញនៅពេលដែលគាត់បានជួលគ្រឿងចក្រមកជីកដីធ្វើស្រះក្នុងស្រែ រួចបង្កអោយមានការភ្ញាក់ផ្អើលភ្លាមៗ និងបានរាយការណ៍ទៅដល់សមត្ថកិច្ចតែម្តង។

ចំពោះមុខគ្រាប់កាំភ្លើងសល់ពីសម័យសង្គ្រាមខាងលើត្រូវបានមន្ត្រីស៊ីម៉ាក នាំយកទៅរក្សាទុកដើម្បីបំផ្លាញចោលពេលក្រោយ៕

អត្ថបទ៖ ដំបងក្រញូង

Share.