កម្ពុជានឹងបន្តមានភ្លៀងផ្គរ រន្ទះ ខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី១-៧ខែកញ្ញា។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងនៅថ្ងៃទី ៣១ ខែសីហា ២០២១នេះ។

ក្រសួងធនធានទឹក បានឲ្យដឹងទៀតថា ចាប់ពីថ្ងៃទី១-៧ ខែកញ្ញា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌាក្នុងកម្រិតខ្លាំងជាមួយនិងប្រព័ន្ធសម្ពាធទាប។ នៅថ្ងៃទី២-៤ និងថ្ងៃទី៧ ខែកញ្ញា មានឥទ្ធិពលបន្ថែម គឺខ្យល់សមុទ្រ៕

សូមអានសេចក្ដីជូនដំណឹងទាំងស្រុងខាងក្រោមនេះ ៖

Share.