បន្ទាយមានជ័យ ៖  រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញអនុក្រឹត្យបង្កើត សង្កាត់ថ្មីចំនួន ២បន្ថែម  ក្នុងក្រុងប៉ោយប៉ែត តាមការស្នើរសុំរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។

អនុក្រឹត្យស្តីពីការបង្កើតសង្កាត់ថ្មីចំនួន២ ក្នុងក្រុងប៉ោយប៉ែត មានសង្កាត់អូរជ្រៅ និងសង្កាត់អូរឬស្សី ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី សម្តេច អគ្គមហាសេនា បតីតេជោ ហ៊ុន  សែន  កាលថ្ងៃទី២០ ខែសីហា  ឆ្នាំ ២០២១។

ចំពោះសង្កាត់ទាំង២ដែលត្រូវបានបង្កេីតថ្មីរួមមាន៖ 

  • ១-សង្កាត់អូរជ្រៅ នៃក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយកាត់យកភូមិចំនួន០៧  ពីសង្កាត់ប៉ោយប៉ែត គឺមានភូមិអូរជ្រៅ ភូមិ ក្បាលកោះ  ភូមិ ក្បាលស្ពាន១  ភូមិ ក្បាលស្ពាន២ ភូមិ សាមគ្គីមានជ័យ  ភូមិ ព្រៃព្រិច និងភូមិ ប៉ោយប៉ែត។
  • ២-សង្កាត់អូរឫស្សី នៃក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយកាត់យកភូមិចំនួន០៥ ពីសង្កាត់ផ្សារកណ្តាល មានភូមិអូរឫស្សី ភូមិប្រជាធម្មកើត  ភូមិទួលពង្រ ភូមិអូរនាង និងភូមិព្រៃគុប។

សូមបញ្ជាក់ផងដែរថា ក្រោយពីមានអនុក្រឹតស្តីពីការបង្កេីតសង្កាត់ថ្មីចំនួ ន២ខាងលេី  ក្រុងប៉ោយប៉ែត  មានសង្កាត់សរុបចំនួ ន៥ ដែលកាលពីមុនក្រុងប៉ោយប៉ែត  គឺមានសង្កាត់ចំនួន៣ប៉ុណ្ណោះ  គឺសង្កាត់ផ្សារកណ្តាល  សង្កាត់ ប៉ោយប៉ែត  និងសង្កាត់និមិត្ត  ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.