ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យចំនួន៣នាក់ ស្រី១នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ស្នងការខេត្តកំពង់ឆ្នាំង កម្លាំងអធិការដ្ឋាននគរបាលស្រុក បង្ក្រាបចាប់ខ្លួនបាន ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀន ដកហូតបានថ្នាំញៀន ៥១ កញ្ចប់ លុយចំនួន១៥លានរៀល និងសម្ភារៈមួយចំនួនទៀត នៅចំណុចភូមិឧទម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ។​

ជនសង្ស័យទាំង៣នាក់ ទី១ ឈ្មោះ ព្រៃ សំអុន ភេទប្រុស អាយុ២៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិឧទម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ទី២ ឈ្មោះ ព្រៃ សំអូន ភេទប្រុស អាយុ៣៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ ឧទម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ទី៣ ឈ្មោះ ម៉ែន សារ៉ុម ភេទស្រី អាយុ៥៨ ឆ្នាំ មុខរបរ កសិករ រស់នៅ ភូមិ ឧទម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំ ។

ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចដកហូតបានថ្នាំញៀន សរុបចំនួន៥១ កញ្ចប់ស្មើនិង ៣១,១១ក្រាម ទូរសព្ឌ័ ០២គ្រឿង ថវិកាចំនួន១៥លានរៀល និងឧបករណ៍វេចខ្ចប់មួយចំនួនទៀត ។

ក្រោយចាប់ខ្លួនបានជនសង្ស័យទាំង០៣ នាក់ រួមទាំងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ច នាំទៅការិយាល័យជំនាញ កសាងសំណុំរឿងតាមនីតិវិធី ៕

Share.