អង្គការសុខភាពពិភពលោកបានឲ្យដឹងថា ខ្លួនកំពុងតែឃ្លាំមើលវីរុសកូរ៉ូណាថ្មី ដែលត្រូវបានគេស្គាល់ថា MU ហើយបានរកឃើញដំបូងនៅក្នុងប្រទេសកូឡុំប៊ី កាលខែមករា ដើមឆ្នាំ ២០២១។

MU (ម៉ូ) ដែលមានឈ្មោះតាមបែបវិទ្យាសាស្ត្រថា B.1.162។ មេរោគនេះចាត់ទុកថា ជាមេរោគបំប្លែងថ្មីនៃការចាប់អារម្មណ៍ ហើយមេរោគថ្មីនេះមានការប្រែប្រួលដែលបង្ហាញពីហានិភ័យនៃភាពធន់នឹងវ៉ាក់សាំង រួមទាំងគេចពីប្រព័ន្ធភាពសុំាផងដែរ។

ក្រុមប្រត្តិបត្តិអង្គការសុខភាពពិភពលោកបានមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការលេចឡើងនូវមេរោគបំប្លែងថ្មីជាច្រើនប្រភេទ ខណៈដែលអត្រាឆ្លងបានកើនឡើងនៅទូទាំងពិភពលោកជាថ្មីម្ដងទៀតជាមួយនឹងមេរោគបំប្លែងថ្មី Delta កំពុងតែវាយប្រហារជាពិសេសក្នុងចំណោមអ្នកដែលមិនទាន់ចាក់វ៉ាក់សាំង និងនៅក្នុងតំបន់ដែលមានការបន្ធូរបន្ថយវិធានការបិទខ្ទប់ជាដើម។

មេរោគទាំងអស់រួមទាំង វីរុស SARS-CoV-2 ដែលបណ្ដាលឲ្យមេរោគកូវីដ១៩ អាចបំប្លែងទីជាមេរោគថ្មីៗ ដែលអាចវិវឌ្ឍន៍ខ្លួនកាន់តែខ្លាំង និង សាហាវជាងមុន។ ប៉ុន្ដែទោះជាយ៉ាងណា អង្គការសុខភាពពិភពលោក និងធ្វើការសិក្សាបន្ថែមទៀត គឺត្រូវការចាំបាច់ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់អំពីវីរុសនេះ។

បច្ចុប្បន្ននេះអង្គការសុខភាពពិភពលោកបានកំណត់អត្តសញ្ញាណមេរោគបំប្លែងថ្មី នៃការព្រួយបារម្ភអំពីកូវីដ ១៩ ចំនួន៤រួមមាន ទាំងវីរុសAlpha ដែលមានវត្តមាននៅក្នុងប្រទេសចំនួន ១៩៣ និងវីរុស Delta ដែលមានវត្តមាននៅក្នុងប្រទេសចំនួន ១៧០។

បន្ទាប់ពីត្រូវបានគេរកឃើញនៅក្នុងប្រទេសកូឡុំប៊ី វីរុសបំប្លែងថ្មីឈ្មោះ MU ត្រូវបានគេរាយការណ៍ថាកំពុងរាលដាលនៅក្នុងបណ្ដាប្រទេសអាមេរិកខាងត្បូងផ្សេងទៀត និង តំបន់អ៊ឺរ៉ុប។

ប្រភព៖ CNA

Share.