ថ្វី​ត្បិត​តែ​ជំងឺ​កូវីដ​-១៩ នៅតែ​បន្ត​ញាំញី ពិភពលោក​ ធ្វើ​ឱ្យ​មនុស្ស​មាន​ការ​ភ័យ​ខ្លាច​ ប៉ុន្តែ​សម្រាប់​វេទិកា​ប្រកួត​សម្រស់ Miss World 2021នៅតែ​បន្ត​រៀបចំ​ការ​ប្រកួតតាម​កាល​បរិច្ឆេទ​កំណត់​ចុង​ឆ្នាំ​២០២១​នេះ​​ដដែល។

សម្រាប់​ឆ្នាំ​២០២១ នេះ​ ​កញ្ញា ភុំ​ សោភ័ណ្ឌ បវរកញ្ញា​ពិភពលោក​ឆ្នាំ​ ២០២០​ ​នឹង​តំណាង​ប្រទេស​កម្ពុជាទៅ​ចូលរួម​ប្រកួត​​ក្នុង​វេទិកា​ប្រកួត​សម្រស់បវរកញ្ញា​ពិភពលោក​ប្រចាំ​ឆ្នាំ​២០២១ ​(Miss World 2021) ​នៅ​ប្រទេស​ព័រតូរីកូ។

បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០២០ គឺ​ជា​ស្រីស្អាត​ញញឹម​ស្រស់​ប្រកប​ទៅ​ដោយ​ទឹកដម​​ស្នេហ៍​ បច្ចុប្បន្ន​ កញ្ញា ភុំ សោភ័ណ្ឌ មាន​​វ័យ​១៩​ ឆ្នាំ​ ជា​និស្សិត​ឆ្នាំ​ទីពីរ សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ម្ចាស់​តំណែង​ Miss World Cambodia  ២០២០​ មាន​ស្រុក​កំណើត​នៅខេត្ត​តាកែវ មាន​កម្ពស់​ ១,៧០ និង​មាន​ទម្ងន់​ ៥៥ គីឡូម៉ែត្រ។

យុវតី​រូប​នេះ​បាន​ប្ដេជ្ញា​យ៉ាង​មុតមាំ​ថា​នឹង​ធ្វើ​ឱ្យ​បាន​ល្អ​ជា​ទី​បំផុត ​សម្រាប់​ការ​ប្រកួត​ប្រជែងសម្រស់​ Miss World 2021 នៅ​ប្រទេស​​ព័រ​តូរីកូ​នាង​ពេល​ខាង​មុខ​នេះ​។

សូម​ជំរាប​ថា​ កម្មវិធី​ប្រកួត​បវរកញ្ញា​ពិភពលោក​លើក​ទី​៧០​ ប្រចាំ​ឆ្នាំ​២០២១ នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ​ ឆ្នាំ​២០២១ នា​រដ្ឋធានី San Juan (សាន់​ហ័ន) ប្រទេស​ព័រតូរីកូ​៕

Telegram-Troryorng


Share.